បាត់ដំបង ៖ ក្រោយសភាពការណ៍មានការប្រឈមខ្លាំងនៅតំបន់ព្រំដែនស្រុកសំពៅលូន នៅជិតថ្ងៃត្រង់នេះរដ្ឋបាលខេត្តបានប្រកាសជម្លៀសប្រជាពលរដ្ឋបណ្តោះអាសន្នដើម្បីសុវត្ថិភាព។

ប្រភពផ្លូវការរបស់កម្លាំងវីរ:ព្រំដែនបានបញ្ជាក់ឲ្យដឹងនៅជិតថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្ន ឆ្នាំ២០២៥ នេះថា÷ នៅអំឡុងម៉ោងជាង ១០:០០នាទីព្រឹកនេះកងទ័ពសៀមបានបាញ់ប្លោងចូលក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រមាណជា ៨ ទៅ ៩គ្រាប់នៅត្រង់ក្រោយភ្នំ ៣២។ ដោយឡែកទំហំការប៉ះពាល់នៅមិនទាន់បានបញ្ជាក់នៅឡើយ។

ក្រោយសភាពការណ៍មិនល្អកើតឡើងនេះរដ្ឋបាលខេត្តបាត់ដំបង បានប្រកាសជាបន្ទាន់ឲ្យប្រជាពលរដ្ឋនៅតំបន់ខាងលើភាសន៍ខ្លួនជាបន្ទាន់តាមតែអាចធ្វើទៅបាន។ តំបន់សុវត្ថិភាពដែលបងប្អូនប្រជាពលរដ្ឋធ្វើការភាសិកចំពោះមុខនេះមានចំនួន ១២ទីតាំង ឋិតក្នុងភូមិសាស្ត្រស្រុកបវេល និងឋិតនៅក្នុងស្រុកថ្មគោល ជាប់ទីប្រជុំជនខេត្តបាត់ដំបង៕

អត្ថបទ: ដំបងក្រញូង

Share.