បាត់ដំបង÷ ពួកទាហានសៀមបាញ់ប្លោងកាំភ្លើងធំចូលទីប្រជុំជនស្រុកសំពៅលូន ជាច្រើនគ្រាប់នៅជិតថ្ងៃត្រង់ សំណាងល្អមិនប៉ះពាល់ធ្ងន់ធ្ងរ។
កម្លាំងវីរការពារព្រំដែនស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា÷
នៅវេលាម៉ោងជិត ១០:២៧នាទីព្រឹក ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ កងទ័ពថៃបានបើកការវាយប្រហារដោយប្រើកាំភ្លើងធំប្រភេទ ១០០ មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ជាច្រើនគ្រាប់ចូលត្រង់ចំណុចភ្នំតាស្តា ក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះបានធ្លាក់ចូលក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មួយគ្រាប់ផងដែរប៉ុន្តែមិនផ្ទុះ។




ហេតុការណ៍ដដែលនេះកម្លាំងនគរបាលមូលដ្ឋានស្រុកសំពៅលូនបានបញ្ជាក់ឲ្យដឹងដែរថា÷ ថ្ងៃនេះកងទ័ពថៃបានបើកការវាយប្រហារដោយប្រើកាំភ្លើងធំចូលមូលដ្ឋានស្រុកសំពៅលូន សរុបចំនួន ២៩គ្រាប់ក្នង រយ:ពេល ១ម៉ោង ចាប់ពីម៉ោង ១០:២៧នាទី ដល់ម៉ោង ១១:២៧នាទីជិតថ្ងៃត្រង់។






ក្នុងចំណោមគ្រាប់ដែលកងទ័ពសៀមវាយប្រហារជាថ្មីនេះមិនផ្ទះចំនួន ២គ្រាប់ វាបានប៉ះពាល់រោងស្នាក់នៅរបស់កងទ័ពកម្ពុជា ១ កន្លែង តែមិនបណ្តាលឲ្យរងគ្រោះដល់កងទ័ពទេ ប៉ះពាល់បង្គោលអង់តែនទូរសព្ទ័តិចតួច និងគោលដៅចូលក្នុងមន្ទីពេទ្យបង្អែក ១ គ្រាប់ តែមិនបានផ្ទុះ៕
អត្ថបទ: ដំបងក្រញូង
