ឧត្តរមានជ័យ ៖ វត្តគិរីមង្គលអូរស្មាច់ ស្ថិតក្នុងភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានកងយោធាថៃ បាញ់ផ្លោងដាក់ បណ្តាលឱ្យរងខូចខាតធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។

តាមសាលាគុណខេត្តឧត្តរមានជ័យ បានបង្ហោះលើបណ្តាញសង្គមថា នេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលយោធាថៃបានប្រព្រឹត្តក្នុងពេលដែលខ្លួនបាននឹងកំពុងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ។

ពួកគេមិនមែនត្រឹមតែកម្ចេចនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បាញ់ប្រហារមកលើប្រជាជននិងភូមិដ្ឋាន គឺថែមទាំងបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀត ។

Share.