ក្លិបបាល់ទាត់ Bangkok United FC របស់ថៃ បានជូនដំណឹងទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ថាពួកគេនឹងមិនធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ 2025–26 ASEAN Club Championship (Shopee Cup) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។

ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវត្រៀមខ្លួនបន្តជួបក្រុមមកពីថៃ Bangkok United FC ក្នុងការប្រកួតទី៤ របស់ខ្លួន និងជួប Lion City Sailors FC ជំនួបចុងក្រោយ នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល B។
សម្រាប់លទ្ធផល និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
- ថ្ងៃទី២៩ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Bangkok United FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ជួប ព្រះខ័នរាជស្វាយរៀង
ឆ្លងកាត់ ៣ប្រកួតរួចមក ក្នុងពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ព្រះខ័នរាជស្វារៀង ឈរនៅចំណាត់ថ្នាក់លេខ៣ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ៕

