កាសែត Khaosod បានចេញផ្សាយនាយប់ថ្ងៃទី១៣ ខែធ្នូ នេះថា លោក Thanathorn Juangroongruangkit អតីតមេដឹកនាំគណបក្សអនាគតទៅមុខ ថ្លែងនៅក្នុងព្រឹត្តិការណ៍ជួបជុំជាមួុយប្រជាជនថៃ ថា គ្មានអ្នកណាចង់បានសង្រ្គាមទេ ប្រសិនបើមេដឹកនាំបក្សចលនាឆ្ពោះទៅមុខដែលមាន លោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្រ្តីតាំងពីដំបូង ស្ថានការណ៍នៅព្រំដែនមិនអាក្រក់ដល់ថ្នាក់នេះឡើយ។

មិនអាក្រក់ដល់ថ្នាក់នេះ នោះគឺសម្ដៅដល់ការព្យាយាមបង្កាត់ភ្លើងសង្គ្រាមជាមួយកម្ពុជាក្រោមការដឹកនាំរបស់នាយកណ្ដុរ អនុទីន។

ការលើកឡើងរបស់អតីតមេដឹកនាំគណបក្សអនាគតទៅមុខបានសបង្ហាញថា នយោបាយថៃធ្លាក់ក្នុងភាពរញ៉េរញៃគ្មានកោះគ្មានត្រើយ ដោយមេដឹកនាំគណបក្សនីមួយៗ ចេញមកអះអាងធានាចំពោះមុខប្រជាជននូវ សន្ដិភាព និងចោទប្រកាន់របបដឹកនាំរបស់លោក អានុទិន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចៃដន្យ និងកំពុងចាំសំបុក។ ម្លេះហើយ សូម្បីតែគណបក្សប្រជាជនថៃជាបក្សប្រឆាំង និងមានសំឡេងខ្ពស់ ក៏មិនពេញចិត្តនឹងការដឹកនាំរបស់លោក អានុទិន ក្នុងរយៈពេល ៣ ខែកន្លងមកនេះដែរ ៕

