នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នាវាទេសចរណ៍ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវទេសចរអន្តរជាតិចំនួន ១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកនិងជាស្រ្តី បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង ៦ ព្រឹកនេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ភ្ញៀវទេសចរស្ទើរតែទាំងអស់គ្រាន់តែចុះពីនាវាភ្លាម គឺសំដៅមកវេទិកា ៧មករា ដើម្បីចូលរួមឧបត្ថម្ភជាសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពកម្ពុជាយើង និង ប្រជាពលរដ្ឋភៀសសឹក ខណៈទទួលដំណឹងថា ប្រទេសកម្ពុជាកំពុងតែមានសង្រ្គាមឈ្លានពានពីប្រទេសថៃ។


ទង្វើនេះសបញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈមានជម្លោះដោយប្រដាប់អាវុធជាមួយថៃក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាព នៅតែទទួលបានការទុកចិត្តពីសំណាក់ភ្ញៀវទេសចរអន្តរជាតិចង់មកកម្សាន្ត និងចង់ឃើញពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា៕




