ក្លិបបាល់ទាត់ FK Arkadag គ្រងជើងឯកលីគកំពូល Türkmenistan Ýokary Liga ជាលើកទី៣ ដោយឈ្នះគ្រប់ការប្រកួត មិនរបូតសម្បី១ពិន្ទុ។

ចាប់តាំងពីបង្កើតក្លិបមក ក្រុម FK Arkadag មិនដែលបរាជ័យឡើងនៅក្នុងលីគ ដោយឈ្នះ ៨២ប្រកួតជាប់គ្នា។ ដោយឡែកសម្រាប់ការបរាជ័យតែ ៤លើករបស់ពួកគេរួមមាន៖
- ថ្ងៃទី៨ កុម្ភ: ២០២៤៖ ចាញ់ក្រុម Shakhtar Donetsk របស់អ៊ុយក្រែន ៤-១ ប្រកួតមិត្តភាពក្លិប
- ថ្ងៃទី១០ កុម្ភ: ២០២៤៖ ចាញ់ក្រុម SK Dnipro-1 របស់អ៊ុយក្រែន ១-០ ប្រកួតមិត្តភាពក្លិប
- ថ្ងៃទី១ វិច្ឆិកា ២០២៤៖ ចាញ់ក្រុម Al Arabi របស់គុយវែត ៣-២ AFC Challenge League (ជម្រុះក្នុងពូល)
- ថ្ងៃទី៩ មេសា ២០២៥៖ ចាញ់ក្រុម Al Arabi របស់គុយវែត ២-០ AFC Challenge League (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយឡែកងាកមកមើលពានរង្វាន់ដែលក្រុម FK Arkadag ធ្លាប់ឈ្នះកន្លងមករួមមាន៖
- ឈ្នះជើងឯក Türkmenistan Ýokary Liga ចំនួន ៣ឆ្នាំជាប់គ្នា (២០២៣,២០២៤,២០២៥)
- ឈ្នះជើងឯក Turkmenistan Cup ចំនួន ២ឆ្នាំជាប់គ្នា (២០២៣,២០២៤)
- ឈ្នះជើងឯក Turkmenistan Super Cup នៅឆ្នាំ២០២៤
- ឈ្នះជើងឯក Turkmenistan Football Federation Cup នៅឆ្នាំ២០២៥

FK Arkadag ជាក្លិបក្មេងខ្ចីមួយដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយអតីត ប្រធានាធិបតីរបស់ប្រទេសតួរមេនីស្ថាន លោក Gurbanguly Berdimuhamedow។ FK Arkadag ក៏ជាក្រុមដែលទទួលបានជោគជ័យយ៉ាងខ្លាំងដោយឈ្នះពាន គ្រប់ព្រឹត្តិការណ៍ក្នុងស្រុកទាំងអស់ ដែលខ្លួនចូលរួមប្រកួត៕


