
លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី បានបង្កើតក្លិបបាល់ទាត់មួយដែលមានឈ្មោះថា Garudayaksa FC កាលពីខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។
មិនទាន់បាន១ឆ្នាំផងស្រាប់តែក្លិបមួយនេះមានឈ្មោះឈរនៅកំពូលតារាងលីគលំដាប់ទី២ ហើយមានកៅអីទៅលេងលីគកំពូលឥណ្ឌូណេស៊ី នៅរដូវកាល ២០២៦-២៧។
ចំពោះមូលហេតុគឺដោយសារលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី បានទៅទិញក្រុមមួយទៀតគឺ PSKC Cimahi កំពុងឈរកំពូលតារាងលីគទី២ឥណ្ឌូណេស៊ី ហើយប្តូរឈ្មោះក្លិបនោះទៅជា Garudayaksa FC ដែលគាត់ទើបបង្កើត ទើបទទួលបានកៅអីទៅលេងលីគកំពូលនៅរដូវកាលក្រោយ៕
តារាងចំណាត់ថ្នាក់លីគទី២ឥណ្ឌូណេស៊ី៖



