ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃដែលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះបារាំង ដោយប៉េណាល់ទី ៤-២ ក្រោយលទ្ធផល១២០នាទីស្មើ ៣-៣ ដើម្បីលើកពាន FIFA World Cup 2022 នៅកាតា ស្របពេលមកដល់ថ្ងៃនេះ មានរយ: ៣ឆ្នាំ ៩ខែ ៣០ថ្ងៃ។

វាគឺជាជ័យជម្នះមួយដែលឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកដែលពួកគេបានឈ្នះលើកចុងក្រោយ។
ដោយកាលនោះ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានសម្រេចក្តីស្រមៃខ្លួនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ដែលខ្លួនបានតាមប្រម៉ាញ់ជាយូឆ្នាំមកហើយក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏កំពូល។

កាលនោះវាកឺជាការប្រកួត ដែលគ្របគ្នាចង់ចាំ ដែលបញ្ចប់ទៅដោយលទ្ធផលអាហ្សង់ទីនស្មើ ២-២ លើបារាំងបានបន្តអូសបន្លាយរហូតដល់បញ្ចប់ការប្រកួត ក្រុមទាំងសងខាងឈានដល់ការប្រកួតបន្ថែម ១៥នាទី ២ដងដើម្បីកាត់សេចក្តីស្វែករកជើងឯក World Cup 2022។
អាហ្សង់បន្ថែមឱកាសឈ្នះពានរង្វាន់របស់ខ្លួនលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ ក្រោយ Messi ស៊ុតបន្ថែមគ្រាប់ទី៣ នៅនាទី១០៩ យ៉ាងណាមិញហៀបបញ្ចប់ការប្រកួតបារាំងទទួលបានបាល់ពិន័យ ១១ម៉ែត្រសារជាថ្មីជាឱកាសតាមស្មើ ៣-៣ វិញ។ បញ្ចប់បន្ថែម ១៥នាទី ២ដង ក្រុមទាំងពីរឈានជើងដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ នេះជាការឈ្នះពានលើកទី៣របស់ក្រុមអាម៉េរិកឡាទីនមួយនេះ ក្រោយរង់ចាំអស់៣៦ឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៨៦ មក៕


