ពានរង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ បានបញ្ចប់ជុំទី១ ហើយ ខណ:នៅថ្ងៃអាទិត្យ ទី២១ ធ្នូនេះ នឹងឈានដល់ការប្រកួតជុំទី២ សប្ដាហ៍ទី១០ ។


ស្របពេលក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ គឺជាក្រុមមិនទាន់ចាញ់សោះ ដោយត្រូវទទួលក្រុមយុវជន បឹងកេត អាយុក្រោម១៦ឆ្នាំ ស្របពេលសារព័ត៌មានត្រយង នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតទាំង ២គូ ដោយ U18 ដំណើរការពេលព្រឹក ៨:០០នាទី និង U16 ពេលរសៀល ម៉ោង ៣:៣០នាទី។
ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៩ប្រកួតឈ្នះទាំង ១ប្រកួត ស៊ុតបាន ៤៧គ្រាប់របូតវិញ តែ២គ្រាប់ប៉ុណ្ណោះ នៃពានរង្វាន់លីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ ក្រោយឈ្នះ U16 កងយោធពលខេមរភូមិន្ទ សប្ដាហ៍ទី៩ ថ្ងៃទី១៤ ធ្នូ ២០២៥។

៩ប្រកួតកន្លងទៅរបស់ក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ វិសាខា មានដូចខាងក្រោម៖
- សប្ដាហ៍ទី១៖ ឈ្នះបឹងកេត ៣-០
- សប្ដាហ៍ទី២៖ ឈ្នះភ្នំពេញក្រោន ៣-០
- សប្ដាហ៍ទី៣៖ ឈ្នះអង្គរថាយហ្គឺរ ៤-១
- សប្ដាហ៍ទី៤៖ ឈ្នះសាលាកីឡាបាល់ទាត់ជាតិ ១-០
- សប្ដាហ៍ទី៥៖ ឈ្នះសាលាតម្រង់ទិស រាជធានីភ្នំពេញ ៨-០
- សប្ដាហ៍ទី៦៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៦-០
- សប្ដាហ៍ទី៧៖ ឈ្នះសាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំ ១៣-១
- សប្ដាហ៍ទី៨៖ ឈ្នះព្រះខ័នរាជស្វាយរៀង ៧-០
- សប្ដាហ៍ទី៩៖ ឈ្នះកងយោធពលខេមរភូមិន្ទ ២-០
តារាងចំណាត់ថ្នាក់ ក្រោយចប់ជុំទី១ U16៖

តារាងចំណាត់ថ្នាក់ ក្រោយចប់ជុំទី១ U18៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕


