បន្ទាយមានជ័យ ៖ កងទ័ពឈ្លានពានថៃ ប្តើប្រាស់កាំភ្លើងផ្លោង យន្តហោះF16 បាញ់ផ្លោង ទម្លាក់គ្រាប់លើតំបន់ជនសុីវិលខ្មែរ ឆេះផ្សារបឹងត្រកួន ផ្ទះសម្បែង រងរបួសពលរដ្ឋខ្មែរ ក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ។

តាមក្រសួងការពារជាតិ បានឱ្យដឹងក្នុងថ្ងៃនេះថា នៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង៦និង៤៤នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់ ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ ចូលភូមិសាស្ត្រអូរភ្លុកដំរី ។ នៅវេលាម៉ោង៨និង១២នាទីព្រឹក យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ ។ វេលាម៉ោង៩និង៥៨នាទីព្រឹក យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ ។ នៅវេលាម៉ោង១១និង០៦នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃប្រើប្រាស់យន្តហោះF16 ទម្លាក់២គ្រាប់ ក្នុងក្រុងប៉ោយប៉ែត បណ្តាលឱ្យបានពលរដ្ឋរងរបួស ។

Share.