ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បាន​ឈាន​ដល់​ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ដោយក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀម​រាប នឹង​ត្រូវ​ជួបមន្ទីរ អយក ខេត្តកំពង់​ចាម នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦ នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ អូឡាំពិក។

ដូច​នេះ​ ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ និង​ចំណាត់​ថ្នាក់​លេខ៣ និង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖

  • វគ្គផ្ដាច់ព្រ័ត្រ៖ ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀម​រាប ប្រកួត​ជាមួយ មន្ទីរ អយក ខេត្តកំពង់​ចាម ម៉ោង ៦:៣០នាទីល្ងាច
  • ដណ្ដើមចំណាត់​ថ្នាក់​លេខ៣៖ ភ្នំពេញហ្គាឡាក់ស៊ី ប្រកួត​ជាមួយ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ម៉ោង ៣:៣០នាទីរសៀល

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​រួច គណៈកម្មការ​ប្រកួត​នឹង​ដំណើរការ​ប្រកួត​វគ្គ​ជើង​ឯក​ថ្នាក់​ជាតិ​ម្តង ដែល​មាន​ក្រុម​សមាជិក​លីគ​កំពូល​កម្ពុជា កំពុង​រង់ចាំ។

​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មក​ម៉្លេះ ហើយ​​ដល់​ឆ្នាំ​២០១៨ ទើប​មាន​ការ​បែងចែក​ជា​២វគ្គ ស្រប​ពេល​ដែល​ក្រុម​ធ្លាប់​ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​ រួម​មាន៖

  • ២០១៨៖ សាលាបាល់ទាត់ជាតិបាទី
  • ២០១៩៖ ត្បូងឃ្មុំ
  • ២០២០៖ ព្រៃវែង
  • ២០២១៖ កោះកុង
  • ២០២២៖ ភ្នំពេញហ្គាឡាក់ស៊ី
  • ២០២៣-២៤៖ កំពង់ចាម
  • ២០២៤-២៥៖ ត្បូងឃ្មុំ

សូមរឭកថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥ កន្លងទៅ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។

ដោយឡែក សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.