នៅ​ព្រឹក​ថ្ងៃទី១៩ ធ្នូ ក្រុម​ហ៊ុន​លីគកំពូលកម្ពុជា បាន​ចេញសេចក្តីសម្រេច ស្តីពីការប្រព្រឹត្តរបស់ក្លិបបាល់ទាត់ អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ក្នុង​ការប្រកួតទល់​នឹង​ព្រះខ័នរាជស្វាយរៀង កាល​ពី​ថ្ងៃទី១៤ ធ្នូ កន្លងទៅ។

ដោយយោងតាមប្រការ ៣៩ នៃក្រមវិន័យ និងសីលធម៌ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងប្រការ ១៤.៣ និងប្រការ ១៦.៣.៣ នៃបទបញ្ជាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ស្តីពីការ ដាក់កីឡាករបរទេសលើសចំនួនកំណត់ឱ្យចូលរួមប្រកួត រវាងព្រះខ័នរាជស្វាយរៀង (ប្រគួតជាមួយ) អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី។

សេចក្តីសម្រេច ពិន័យក្លឹបបាល់ទាត់ អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ឱ្យចាញ់ការប្រកួតដោយកំណត់ លទ្ធផល ៣:០ ទល់នឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

គួរបញ្ជាក់ថា ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងកំពង់ដេវ៉ា ដែលស្មើគ្នា ២-២ នាថ្ងៃអាទិត្យ ទី១៤ កន្លងផុតទៅ ដោយកំពង់ដេវ៉ាដាក់លើសកីឡាករបរទេសមួយរូបនោះ គឺកីឡាករ ZAKY PRAMANA ត្រូវបានគណៈកម្មការវិន័យដាក់ពិន័យឲ្យកំពង់ដេវ៉ាចាញ់ការប្រកួតដោយកំណត់លទ្ធផល ៣-0 និងមានពិន័យជាទឹកប្រាក់ទៅកាន់ក្លិបទៀត។

ដូច្នេះ សម្រាប់​តារាង​ចំណាត់​ថ្នាក់បច្ចុប្បន្ន ក្លិបព្រះខ័នរាជស្វាយរៀង លេងចំនួន ១១ ប្រកួត ឈ្នះ ១០ ចាញ់ ១ មាន ៣០ពិន្ទុ៕

Share.