ធ្ងន់ករហើយ ចាយលុយលើអាវុធដើម្បីឈ្លានពានកម្ពុជាប៉ុន្មានថ្ងៃនេះ អស់មិនតិចទេ តែលទ្ធផលបែរជាគ្មាន ពេលនេះគណៈរដ្ឋមន្ត្រីថៃ ក្រោមការដឹកនាំដោយរដ្ឋបាលចាំផ្ទះ អនុទិន បានអនុម័តកញ្ចប់ថវិកាបម្រុងបន្ទាន់គាំទ្រកងទ័ពដល់ទៅ ២,៤ពាន់លានបាត។ ជាមួយនឹងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានអនុម័តយ៉ាងងាយស្រួលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ កំពុងតែត្រូវបានមជ្ឈដ្ឋានមហាជនដែលមិនត្រូវបានបិទបាំងដោយពាក្យជាតិនិយមជ្រុល ចេញមកចោទជាសំនួរថា ចុះលុយជំងឺចិត្តចំពោះពលរដ្ឋនៅស្រុកហាត់យ៉ៃ បានផ្ដល់ដល់ពលរដ្ឋឬនៅ? តើបញ្ហាអាម៉ាសដែលកើតមានឡើងក្នុងអំឡុងការប្រកួតស៊ីហ្គេមលើកទី៣៣នេះ អ្នកណាជាចេញមុខទទួលខុសត្រូវ? ពេលនេះហាតយ៉ៃ កំពុងស្ថិតនៅក្នុងគ្រោះអាសន្នជាមួយនឹងកម្រិតទឹកហក់ឡើងខ្ពស់ជាថ្មី តើរដ្ឋាភិបាលបានត្រៀមផែនការដើម្បីការពារ និងទប់ទល់គ្រោះមហន្តរាយ ដូចយកលុយទៅរំលាយចោល ដូចអំបិលត្រូវទឹក នៅក្នុងសង្គ្រាមឈ្លានពានកម្ពុជាដែរទេ?

កាលពីពេលថ្មីៗនេះ នៅវិមានរដ្ឋាភិបាល អ្នកនាំពាក្យរដ្ឋាភិបាល សិរិភង្ស អង្គសៈកុលកៀត បានបង្ហើបឱ្យដឹងក្រោយកិច្ចប្រជមគណៈរដ្ឋមន្ត្រីថា៖ អង្គប្រជុំបានសម្រេចឯកភាពអនុម័តកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំ ២០២៦ ពី កញ្ចប់ថវិកាកណ្តាល ចំនួន ២,៤៤៤,០៦១,៥១៦ បាត តាមការស្នើសុំរបស់ក្រសួងការពារជាតិ ដើម្បីឆ្លើយតបនឹងស្ថានភាពតានតឹងនៅតំបន់ព្រំដែនថៃ-កម្ពុជា ភាគខាងកើត។


យ៉ាងណាមិញ ការអនុម័តថវិកាជាតិដ៏ច្រើនសន្ធឹកនេះ មិនបានទទួលការសាទរពីពលរដ្ឋថៃទាំងស្រុងឡើយ ព្រោះពលរដ្ឋថៃ ដែលនៅមានវិចារណញ្ញាណ និងមិនជឿស្លុងលើទស្សនៈនិងមនោគមវិទ្យាជាតិនិយមជ្រុលរបស់ថៃបានចេញមកលើកហេតុផលថា រដ្ឋាភិបាល អនុទិន កំពុងតែយកសុខដាក់ខ្លួន រុញទុក្ខឱ្យប្រជាពលរដ្ឋថៃ ដោយប្រើប្រាស់សង្គ្រាមឈ្លានពានកម្ពុជា មកបំបិទសំឡេងពលរដ្ឋថៃរបស់ខ្លួន ព្រោះបើសិនមានពលរដ្ឋណាម្នាក់ ហ៊ានលើកយកបញ្ហាអសកម្ម និងកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាលថៃ ឬការជ្រៀតជ្រែកកាន់តែជ្រៅរបស់យោធាមកលើរដ្ឋាភិបាលស៊ីវិល មកនិយាយនិងពិភាក្សា នឹងត្រូវបានគេដាក់បន្ទុកចោទថាជា ជនក្បត់ជាតិ ជាគិញរបស់កម្ពុជា ឬជាអ្នកដែលគិតតែប្រយោជន៍ បុគ្គល មិនគិតប្រយោជន៍ជាតិជាធំ។

ប៉ុន្តែបើស្ដាប់តាមសំឡេងពីពលរដ្ឋថៃ ដែលជាជនភៀសសឹក ដោយសារតែសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា ពួកគេបានស្រែកអំពាវនាវ ឱ្យប្រជាជននៅក្រុងបាងកក ល្មមភ្លឺភ្នែក និងឈប់ចាញ់បោកក្រុមយោធា និងរដ្ឋាភិបាលអនុទិន ដែលកំពុងតែគប់គិតគ្នា ប្រើរូបភាពជាតិនិយម ដើម្បីប្រមូលផ្ដុំអំណាចរួម បំបិទសំឡេងប្រជាធិបតេយ្យរបស់ប្រជាជនថៃ ឱ្យត្រលប់មកស្ថិតក្រោមការត្រួតត្រាដោយកងទ័ពផ្ដាច់ការថៃ និងក្រុមស្និទ្ធិព្រះរាជវង្សថៃប៉ុណ្ណោះ ហើយប្រសិនបើពលរដ្ឋថៃ មិនចេញមកឈឺឆ្អាល ហើយស្រែកអំពាវនាវឱ្យស្រុះគ្នាទេនោះ លទ្ធិប្រជាធិបតេយ្យ ដែលពលរដ្ឋថៃស្លូតត្រង់ខំប្រឹងយកជីវិត សាច់ស្រស់ ឈាមស្រស់ ទៅប្ដូរនឹងក្លាយជាអសារបង់។


ចំពោះបញ្ហាសង្គ្រាមនេះ ត្រូវបានប្រធានបក្សប្រឆាំងថ្មីម្នាក់របស់ថៃ គឺលោកបណ្ឌិត សុឆាតឆៈវី សុវណ្ណសាវ៉ាត ប្រធានគណបក្សថៃកាវម៉ៃ បានចេញមកបញ្ជាក់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ហើយថា ការចាយលុយពន្ធប្រជាជនទៅលើសង្រ្គាមក្នុងស្ថានភាពសេដ្ឋកិច្ចពិបាក អាចនឹងធ្វើឱ្យរដ្ឋាភិបាលថៃកាន់តែរុញស្ថានការណ៍ឱ្យកាន់តែខ្លាំង ដើម្បីបិទបាំងការបរាជ័យផ្នែកសេដ្ឋកិច្ចក្នុងស្រុក និងបង្វែរកុំឱ្យពលរដ្ឋថៃបានគិតគូរពីបញ្ហាដ៏ស្មុគស្មាញដែលរដ្ឋាភិបាលថៃបរាជ័យមិនអាចរកច្រកចេញឬដំណោះស្រាយល្អណាមួយបាន។

Share.