
ពានរង្វាន់លីគកំពូលកម្ពុជា បានឈានដល់សប្តាហ៍ទី១៣ហើយ ខណៈរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តប៉ះក្រុមអង្គរថាយហ្គឺរ ក្នុងដីខ្លួនឯង (ពហុកីឡដ្ឋានជាតិមរតកតេជោ) នៅវេលាម៉ោង ៦:០០នាទីល្ងាច។
អត្ថបទពាក់ព័ន្ធ៖
សូមជម្រាបថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ បានចាប់ផ្តើមការប្រកួតនៅខែ សីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


