
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាបាល់ទះប្រចាំទ្វីបអាស៊ី បានដាក់ចេញនូវកាលវិភាគផ្លូវការនៃការប្រកួតសំខាន់ៗប្រចាំឆ្នាំ២០២៦ ដែលគ្រោងរៀបចំនៅប្រទេសចំនួន៨។

ខាងក្រោមនេះជាប្រទេសដែលគ្រោងនឹងរៀបចំជាម្ចាស់ផ្ទះ ប្រកួតសំខាន់ៗប្រចាំឆ្នាំ២០២៦៖

- ទី១) ពានរង្វាន់បាល់ទះផ្នែកនារី AVC Women’s Champions League 2026 នឹងចាប់ផ្តើមពីថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសកូរ៉េខាងត្បូង។
- ទី២) ពានរង្វាន់បាល់ទះផ្នែកបុរស AVC Men’s Champions League 2026 នឹងចាប់ផ្តើមពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។
- ទី៣) ពានរង្វាន់បាល់ទះផ្នែកនារី AVC Women’s Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី៦-១៤ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។
- ទី៤) ពានរង្វាន់បាល់ទះផ្នែកបុរស AVC Men’s Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី២០-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា។
- ទី៥) ពានរង្វាន់បាល់ទះផ្នែកនារី AVC Girl’s U18 Volleyball Championship 2026 នឹងចាប់ផ្តើមពីថ្ងៃទី១-៧ ខែកក្កដា ឆ្នាំ២០២៦ នៅថៃ។
- ទី៦) ពានរង្វាន់បាល់ទះផ្នែកបុរស AVC Boy’s U18 Volleyball Championship 2026 នឹងចាប់ផ្តើមពីថ្ងៃទី១២-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសប៉ារែន។
- ទី៧) ពានរង្វាន់បាល់ទះផ្នែកបុរស AVC Volleyball Women’s Continental Championship 2026 នឹងចាប់ផ្តើមពីថ្ងៃទី២១-៣០ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសចិន។
- ទី៨) ពានរង្វាន់បាល់ទះផ្នែកបុរស AVC Volleyball Men’s Continental Championship 2026 នឹងចាប់ផ្តើមពីថ្ងៃទី៤-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។
- ទី៩) ពានរង្វាន់បាល់ទះផ្នែកនារី 20th Asian Game (Women) 2026 នឹងចាប់ផ្តើមពីថ្ងៃទី១៦-២២ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។
- ទី១០) ពានរង្វាន់បាល់ទះផ្នែកបុរស 20th Asian Game (Men) 2026 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។


