យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្រ្តព័ត៌មានវិទ្យា (Gistda) បានឱ្យដឹងថា ខ្យល់ពុលកម្រិតគ្រោះថ្នាក់បានគ្របដណ្ដប់ទីក្រុងបាងកក និងខេត្តចំនួន ២៣ ដែលភាគច្រើននៅតំបន់ទំនាបកណ្ដាល នាព្រឹកថ្ងៃចន្ទ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥។

ទីភ្នាក់ងារដដែល បានរាយការណ៍នៅម៉ោង ៦ព្រឹកនេះថា ក្រុងបាងកក និងខេត្តទាំង២៣ បានជួបប្រទះ PM2.5 ក្នុងកម្រិតគ្មានសុវត្ថិភាពចន្លោះ ៣៧.៦ ដល់ ៥០.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
កម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់ PM2.5 គឺ ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ខេត្តក្រុងទាំង២៣ រួមមានដូចជា ៖ ក្រុង Bangkok, ខេត្ត Pathum Thani, Nakhon Pathom, Ayutthaya, Nonthaburi, Ang Thong, Sing Buri, Samut Prakan, Suphan Buri, Chai Nat, Saraburi, Ratchaburi, Lop Buri, Chachoengsao, Kanchanaburi, Uthai Thani, Phetchaburi, Nakhon Nayok, Samut Songkhram, Phitsanulok, Prachin Buri, Rayong និង Chon Buri។

ក្នុងចំណោមខេត្តទាំងអស់ ខេត្ត Samut Sakhon ដែលជាខេត្តត្រូវខ្យល់ពុលវាយលុកខ្លាំងជាងគេ ពោលគឺកម្រិត PM2.5 បានឈានដល់ទៅ៥០.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ឯណោះ៕

