ថ្មីៗនេះឯកឧត្តមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងអនុរដ្ឋមន្ត្រីអង់គ្លេស ស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជាថៃ ដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើង រហូតបណ្ដាលឱ្យជនស៊ីវិលកម្ពុជាជាងកន្លះលាននាក់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន។

ក្រៅពីថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបន្តគាំទ្រដល់ដំណើរការសន្តិភាពកម្ពុជា-ថៃ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់លោកជំទាវ SEEMA MALHOTRA MP អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ថាកម្ពុជានៅតែបញ្ជាគោលជំហរនិងការប្ដេជ្ញាចិត្តឥតងាករេរបស់ កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់លើការប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នា។ ជាមួយគ្នានោះដែរ ឯកឧត្តម បានកត់សម្គាល់ដោយក្ដីសោកស្ដាយភាគីថៃបានដកខ្លួនជាឯកតោភាគីចេញពីការអនុវត្តការព្រមព្រៀងទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបន្តគាំទ្រដល់ដំណើរការសន្តិភាពកម្ពុជា-ថៃ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់លើការប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នា។ ឯកឧត្តមបានបង្ហាញពីក្តីសោកស្តាយដែលភាគីថៃបានដកខ្លួនជាឯកតោភាគីចេញពីការអនុវត្តការព្រមព្រៀងអស់ទាំងនោះ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូន លោកជំទាវ SEEMA MALHOTRA អំពីការព្រួយបារម្ភ យ៉ាងខ្លាំងរបស់កម្ពុជាចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជា ភៀសសឹកជាងកន្លះលាននាក់ ហើយចំនួននេះកំពុងបន្តកើនឡើង ក្រោមការវាយប្រហារមិនរើសមុខ ពីសំណាក់កងទ័ពថៃ។ ឯកឧត្តម បានបញ្ជាក់ថា ស្ថានការណ៍ដែលមានស្ថានភាពកាន់តែអាក្រក់នេះ បានរាលដាលហួសពីតំបន់ព្រំដែនហើយ ដោយថៃបានពង្រីកការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា រហូតទៅដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីការចាំបាច់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ ពីសំណាក់ប្រទេសថៃមកលើកម្ពុជា។

ជាការឆ្លើយតប លោកជំទាវ SEEMA MALHOTRA បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ ការបាត់បង់អាយុជីវិត និងសម្តែងការអាណិតអាសូរដល់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះ។ លោកជំទាវបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងលើផលប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធនានា ហើយបានគូសបញ្ជាក់ពីបំណងប្រាថ្នាដ៏មុតមាំរបស់ចក្រភពអង់គ្លេស ដែលចង់ឃើញការបញ្ចប់ជម្លោះប្រដាប់អាវុធនេះ។ លោកជំទាវក៏បានលើកអំពីឆន្ទៈរបស់អង់គ្លេស ក្នុងការដើរតួនាទីស្ថាបនា និងសម្របសម្រួលការស្តារស្ថិរភាព តាមការចូលរួមជាមួយអាស៊ាន និង ដៃគូដទៃទៀត ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។ លោកជំទាវ ក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវចូលរួមធ្វើការជាមួយគ្នា ប្រកបដោយស្ថាបនាក្នុងក្របខណ្ឌអាស៊ាន និង សង្ឃឹមថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ានក្នុងពេលខាងមុខនេះ នឹងសម្រេចបាននូវលទ្ធផលជាវិជ្ជមាន៕

Share.