ព្រះខ័នរាជស្វាយរៀង ជាក្រុម​តែមួយគត់​ដែលបន្ត​រក្សា​តំណែង​កំពូល​តារាង​ ក្រោយ​ឈ្នះអង្គរថាហ្គឺរ ៣-១ នៅ​សប្ដាហ៍ទី១៣ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ កាល​ពី​ថ្ងៃទី២០ ធ្នូ ២០២៥។

ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ក្រុមកំពូលទាំង TOP 4 ដោយនាំមុខក្រុមលេខ​២ ភ្នំពេញក្រោន ៦ពិន្ទុ

  • ព្រះខ័នរាជស្វាយរៀង មាន ៣៣ ពិន្ទុ
  • ភ្នំពេញក្រោន មាន ២៧ ពិន្ទុអង្គរថាយហ្គឺរ មាន ២២ ពិន្ទុ
  • បឹងកេត មាន ១៩ ពិន្ទុ

គិត​ចាប់​ពី​សប្ដាហ៍ទី២ មក​ព្រះខ័នរាជស្វាយរៀង បាន​រក្សា​តំណែង​កំពូល​តារាង ១១សប្ដាហ៍ជាប់​គ្នា ដោយ​មិន​ទាន់​មាន​ក្រុម​ណា​អាច​ដណ្ដើម​បាន​ឡើយ ស្រប់​ពេល ភ្នំពេញក្រោន ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹកលោក Oleg Starynskyi ឈរ​នៅ​លេខ២ មាន​ត្រឹម ២៨ពិន្ទុ។

តារាង​ចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៣៖

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.