ក្លិបាល់ទាត់ភ្នំពេញក្រោយ ឈរឡើងលេខ២ មាន ២៧ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង មាន ៣៣ពិន្ទុ ក្រោយបញ្ចប់ការប្រកួតបង្គ្រប់សប្ដាហ៍ទី១៣ ពានរង្វាន់លីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥។

សម្រាប់ចំណាត់ថ្នាក់ត្រឹមសប្ដាហ៍ទី១៣ នេះភ្នំពេញក្រោន កាន់តែសុវត្ថិភាព ក្នុងចំណាត់ថ្នាក់លេខ២ ដេញក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ចំនួន៦ពិន្ទុ លេងបាន ១១ប្រកួត ខណ:ស្វាយរៀង លេងបាន ១២ប្រកួត។
ក្នុងនោអដែរ ភ្នំពេញក្រោន នៅតែរក្សាកំណត់ត្រាមិនចាញ់សោះ ឆ្លងកាត់១១ប្រកួត ឈ្នះ៦ និងស្មើ៣ មាន ២៤ពិន្ទុក្នុងដៃ។ ស្មើបឹងកេត ០-០ ស្មើកងយោធពលខេមរភូមិន្ទ ១-១ ឈ្មះឡាយ ខេត្តព្រះសីហនុ ៤-៣ ឈ្នះ MOI kompong Dewa ១-០ ឈ្នះស្វាយរៀង ៣-២ ឈ្នះគិរីវង់ ៤-១ ឈ្នះអាយអេសអាយ ៤-២ ឈ្នះវិសាខា ១-១ ឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះអង្គរថាហ្កឺរ ៣-០ និងឈ្នះបឹងកេត ១-០។
ដោយឡែកសម្រាប់ ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ដែលបន្តរក្សាតំណែងកំពូលតារាង ១១សប្ដាហ៍ជាប់គ្នា ដោយមិនទាន់មានក្រុមណាអាចដណ្ដើមបានឡើយ ក្រោយឈ្នះអង្គរថាហ្គឺរ ៣-១ នៅសប្ដាហ៍ទី១៣ កាលពីថ្ងៃទី២០ ធ្នូ ២០២៥។

ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ក្រុមកំពូលទាំង TOP 4 ដោយនាំមុខក្រុមលេខ២ ភ្នំពេញក្រោន ៦ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង មាន ៣៣ ពិន្ទុ
- ភ្នំពេញក្រោន មាន ២៧ ពិន្ទុ
- អង្គរថាយហ្គឺរ មាន ២២ ពិន្ទុ
- បឹងកេត មាន ១៩ ពិន្ទុ

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕


