តាមរយៈការចេញផ្សាយពីសារព័ត៌មាន Amarin TV បានផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥នេះថា តំបន់មួយចំនួនស្ថិតនៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរងនូវគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ ក្នុងជម្រៅ ១០គីឡូម៉ែត្រ ដែលបានវាយប្រហារនៅតាមតំបន់ព្រំដែនឡាវ-ចិន ដែលប្រកៀកជាមួយព្រំដែនថៃ។

បើតាមមន្ទីរតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានប្រកាសដំណឹងអាសន្នថា គ្រោះរញ្ជួយដីនេះកើតឡើងកាលពីវេលាម៉ោង ១០:៤៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

ដោយឡែកបន្ទាប់ពីកើតហេតុបានរកឃើញថា ចំណុចកណ្ដាលដែលមានទីតាំងស្ថិតនៅភាគឦសាន នៃឃុំ Rim Khong ស្រុកឈៀងម៉ៃ ខេត្តឈៀងម៉ៃ រយៈចម្ងាយប្រហែល ១៦៦គីឡូម៉ែត្រ មានស្ថានភាពរង្គើនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ ទោះជាយ៉ាងណា ឥទ្ធិពលនៃការរញ្ជួយដីនេះ មិនបង្កឱ្យមានផលប៉ះពាល់អ្វីទេ៕

