ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ពានរង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ ជុំទី២ សប្ដាហ៍ទី១០ ដោយបន្តយកឈ្នះបឹងកេត ៤-១ កាលពីថ្ងៃអាទិត្យ ទី២១ ធ្នូ ២០២៥កន្លងទៅ។

ដូចនេះ ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះទាំង ១០ប្រកួត ស៊ុតបាន ៤៨គ្រាប់របូតវិញ តែ៣គ្រាប់ប៉ុណ្ណោះ នៃពានរង្វាន់លីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១០

៩ប្រកួតកន្លងទៅរបស់ក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ វិសាខា មានដូចខាងក្រោម៖
- សប្ដាហ៍ទី១៖ ឈ្នះបឹងកេត ៣-០
- សប្ដាហ៍ទី២៖ ឈ្នះភ្នំពេញក្រោន ៣-០
- សប្ដាហ៍ទី៣៖ ឈ្នះអង្គរថាយហ្គឺរ ៤-១
- សប្ដាហ៍ទី៤៖ ឈ្នះសាលាកីឡាបាល់ទាត់ជាតិ ១-០
- សប្ដាហ៍ទី៥៖ ឈ្នះសាលាតម្រង់ទិស រាជធានីភ្នំពេញ ៨-០
- សប្ដាហ៍ទី៦៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៦-០
- សប្ដាហ៍ទី៧៖ ឈ្នះសាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំ ១៣-១
- សប្ដាហ៍ទី៨៖ ឈ្នះព្រះខ័នរាជស្វាយរៀង ៧-០
- សប្ដាហ៍ទី៩៖ ឈ្នះកងយោធពលខេមរភូមិន្ទ ២-០
- សប្ដាហ៍ទី១០៖ ឈ្នះបឹងកឹត ៤-១

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

