ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥-២០២៦ រកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមមន្ទីអបរំយុវជន និងកីឡាខេត្តកំពង់ចាម ក្រោយឈ្នះក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ នៅពហុកីឡដ្ឋាជាតិ រាជធានីភ្នំពេញ។
ពេលនេះសារព័ត៌មានត្រយង សូមរំឮកឈ្មោះម្ចាស់ជើងឯថ្នាក់ខេត្ត ទាំង៨ក្រុមដែលធ្លាប់គ្រងជើងឯកដូចតទៅ៖

ឆ្នាំ២០១៨
- ជើងឯក ៖ សាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ
- ចំណាត់ថ្នាក់លេខ២ ៖ គិរីវង់សុខសែនជ័យ
- ចំណាត់ថ្នាក់លេខ៣ ៖ ខេត្តកំពត
- ចំណាត់ថ្នាក់លេខ៣ ស្ទួន ៖ ខេត្តកោះកុង
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ កែវ ណារ៉ូ
- កីឡាករចាំទីច្រើនជាងគេ ៖ ហ៊ុន គីមហ៊ុយ
ឆ្នាំ២០១៩
- ជើងឯក ៖ ខេត្តត្បូងឃ្មុំ
- ចំណាត់ថ្នាក់លេខ២ ៖ ខេត្តសៀមរាប
- ចំណាត់ថ្នាក់លេខ៣ ៖ ខេត្តរតនគិរី
- ចំណាត់ថ្នាក់លេខ៤ ៖ ខេត្តកោះកុង
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ ម៉ាត់ នីសា
- កីឡាករចាំទីល្អជាងគេ ៖ សំអាត រ៉ាវី

ឆ្នាំ២០២០
- ជើងឯក ៖ ខេត្តព្រៃវែង
- ចំណាត់ថ្នាក់លេខ២ ៖ ខេត្តត្បូងឃ្មុំ
- ចំណាត់ថ្នាក់លេខ៣ ៖ ខេត្តកែប
- ចំណាត់ថ្នាក់លេខ៤ ៖ ខេត្តសៀមរាប
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ ទេព សើហ្វីអុី
- កីឡាករចាំទីល្អជាងគេ ៖ វីរៈ ដារ៉ា

ឆ្នាំ២០២១
- ជើងឯក ៖ កោះកុង អេហ្វស៊ី
- ចំណាត់ថ្នាក់លេខ២ ៖ មន្ទីរ អយក ខេត្តត្បូងឃ្មុំ
- ចំណាត់ថ្នាក់លេខ៣ ៖ ខេត្តបន្ទាយមានជ័យ
- ចំណាត់ថ្នាក់លេខ៤ ៖ សសយក ខេត្តបាត់ដំបង
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ ថា គ្រីយ៉ា
- កីឡាករចាំទីល្អជាងគេ ៖ ខេនដេត សុធាវឌ្ឍនា

ឆ្នាំ២០២២
- ជើងឯក ៖ ភ្នំពេញហ្គាឡាក់ស៊ី
- ចំណាត់ថ្នាក់លេខ២ ៖ ខេត្តឧត្តរមានជ័យ
- ចំណាត់ថ្នាក់លេខ៣ ៖ ក្លិបបាល់ទាត់ ឬទ្ធីសែន
- ចំណាត់ថ្នាក់លេខ៤ ៖ ខេត្តកំពត
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ អ៊ុង វិសាល
- កីឡាករចាំទីល្អជាងគេ ៖ ស៊ុប អះម៉ាត់

ឆ្នាំ២០២៣/២៤
- ជើងឯក ៖ មន្ទីរ អយក ខេត្តកំពង់ចាម
- ចំណាត់ថ្នាក់លេខ២ ៖ មន្ទីរ អយក ខេត្តត្បូងឃ្មុំ
- ចំណាត់ថ្នាក់លេខ៣ ៖ ខេត្តបន្ទាយមានជ័យ
- ចំណាត់ថ្នាក់លេខ៤ ៖ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ ភឺន ចាន់វិសុទ្ធ
- កីឡាករចាំទីល្អជាងគេ ៖ ទី មុនីរក្ស

ឆ្នាំ២០២៤/២៥
- ជើងឯក ៖ មន្ទីរ អយក ខេត្តត្បូងឃ្មុំ
- ចំណាត់ថ្នាក់លេខ២ ៖ មន្ទីរ អយក ខេត្តកំពង់ចាម
- ចំណាត់ថ្នាក់លេខ៣ ៖ ឡាយអ៊ិនឃីង ខេត្តសៀមរាប
- ចំណាត់ថ្នាក់លេខ៤ ៖ សមាគមកីឡាបាល់ទាត់ ខេត្តកែប
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ សារី តៃម៉ូ
- កីឡាករចាំទីល្អជាងគេ ៖ គង់ រ៉ាហ្វាត់
- កីឡាករល្អជាងគេ ៖ ស៊ាង នីរ៉ាត់ធន
- គ្រូបង្វឹកល្អជាងគេ ៖ ប៊ុន រតនៈ
- ក្រុមគោរពវិន័យបានល្អ ៖ មន្ទីរ អយក ខេត្តត្បូងឃ្មុំ
ឆ្នាំ២០២៥/២៦
- ជើងឯក ៖ មន្ទីរ អយក ខេត្តកំពង់ចាម
- ចំណាត់ថ្នាក់លេខ២ ៖ ឡាយអ៊ិនឃីង ខេត្តសៀមរាប
- ចំណាត់ថ្នាក់លេខ៣ ៖ សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ
- ចំណាត់ថ្នាក់លេខ៤ ៖ ភ្នំពេញហ្គាឡាក់ស៊ី
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៖ សារី តៃម៉ូ
- កីឡាករចាំទីល្អជាងគេ ៖ ទិត ហាំណាវៃ
- កីឡាករល្អជាងគេ ៖ សារី តៃម៉ូ
- គ្រូបង្វឹកល្អជាងគេ ៖ ចាប សុផល
- ក្រុមគោរពវិន័យបានល្អ ៖ មន្ទីរ អយក ខេត្តត្បូងឃ្មុំ
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះបន្តបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ ទី១) វគ្គប្រកួតជើងឯកថ្នាក់ខេត្ត និងទី២) វគ្គប្រកួតជើងឯកថ្នាក់ជាតិ។ ក្រោយរកឃើញក្រុមជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្តរួច គណៈកម្មការប្រកួតនឹងដំណើរការប្រកួតវគ្គជើងឯកថ្នាក់ជាតិម្តង ដែលមានក្រុមសមាជិកលីគកំពូលកម្ពុជា កំពុងរង់ចាំ។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

