សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលគ្រប់គ្នាស្គាល់ថា (FIFA) បានធ្វើបច្ចុប្បន្នភាពទិន្នន័យចំណាត់ថ្នាក់ក្រុមជម្រើសជាតិទូទាំងពិភពលោកក្រោយចប់ថ្ងៃ FIFA Days ដោយ​ក្នុង​នោះឃើញថា ចំណាត់ថ្នាក់កម្ពុជា បន្តឈរនៅលេខរៀងទី១៧៩ មាន៩១១.៥៤ពិន្ទុ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ។

សម្រាប់ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជា ផ្នែកបុរស កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ៧ ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ឈរលើ​ក្រុមជម្រើសជាតិចំនួន៣ រួមមានដូចជាប្រទេសឡាវ, ប៊្រុយណេ និង​ទី​ម័​រ​ខាងកើត​។

  • ថៃ លេខ​១​ នៅ​អាស៊ីអាគ្នេយ៍ លេខ៩៦ ពិភពលោក
  • វៀតណាម  ​ឈរ​លេខ​២​ នៅ​អាស៊ីអាគ្នេយ៍ លេខ​១០៧  ពិភពលោក
  • ម៉ាឡេស៊ី​ ឈរ​លេខ​៤ ឈរលេខ​១២១ ពិភពលោក
  • ឥណ្ឌូណេស៊ី ​ឈរ​លេខ​៣ ឈរលេខ​១២២ ពិភពលោក
  • ហ្វីលីពីន ​ឈរ​លេខ​៥  ស្ថិតនៅ​លេខ​១៣៦ ពិភពលោក
  • សិង្ហ​បុរី​ ឈរ​លេខ​៦ ឈរលេខ​១៤៨ ពិភពលោក
  • មី​យ៉ាន់​ម៉ា ឈរ​លេខ​៧ ឈរលេខ១៦៣ ពិភពលោក
  • កម្ពុជា ឈរ​លេខ​៨ ឈរលេខ១៧៩ ពិភពលោក
  • ប្រ៊ុយណេ ឈរ​លេខ​៩ ឈរលេខ១៨៨ ពិភពលោក
  • ឡាវ ឈរ​លេខ​១០ ឈរលេខ១៩០ ពិភពលោក
  • ទីម័រខាងកើត ឈរ​លេខ​១១ ឈរលេខ ១៩៨ ពិភពលោក

Share.