យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano និង Skysports បានឲ្យដឹងថាខ្សែប្រយុទ្ធ Antoine Semenyo បានប្រកាសយល់ព្រមចូលរួមជាមួយ Manchester City នៅខែមករា ឆ្នាំ២០២៦ ខាងមុន ត្រៀមសម្រាប់ជើងទី២ លីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២៥-២៦។

តម្លៃខ្លួនផ្តាច់កុងត្រារបស់កីឡាករ Antoine Semenyo ពីក្លិបបាល់ទាត់ Bournemouth គឺចំនួន ៦៥លានផោន ស្មើនឹង ៨៧លានដុល្លារ ខណ:លោក Pep Guardiola គ្រូបង្វឹក Man City ពេញចិត្តទម្រង់លេងរូបគេយ៉ាងខ្លាំង។

គួរដឹងថាកីឡាករសញ្ជាតិអង់គ្លេស វ័យ២៥ឆ្នាំរូបនេះចូលរួមជាមួយ Bournemouth កាលពីឆ្នាំ ២០២៣ បង្ហាញខ្លួនសរុប ៩៧​ប្រកួត ស៊ុតបញ្ចូលទី២៨គ្រាប់។

Semenyo ដើរតួយ៉ាងសំខាន់២រដូវកាលចុងក្រោយនៅ Bournemouth ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមធំៗនៅអង់គ្លេស ដូចជា៖ Man United, Liverpool, Chelsea, Spurs និង Arsenal ជាដើម ប៉ុន្តែរូបគេចង់ចូលរួមក្រុមលោក Pep Guardiola នៅជើងទី២ខាងមុខនេះ៕

Share.