
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥-២០២៦ រកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមមន្ទីអបរំយុវជន និងកីឡាខេត្តកំពង់ចាម ក្រោយឈ្នះក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ នៅពហុកីឡដ្ឋាជាតិ រាជធានីភ្នំពេញ។

ចំណាត់ថ្នាក់ជើងឯក ឆ្នាំ២០២៥-២៦៖
- ជើងឯក ៖ មន្ទីរ អយក ខេត្តកំពង់ចាម

- ចំណាត់ថ្នាក់លេខ២ ៖ ឡាយអ៊ិនឃីង ខេត្តសៀមរាប

- ចំណាត់ថ្នាក់លេខ៣ ៖ សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ

- ចំណាត់ថ្នាក់លេខ៤ ៖ ភ្នំពេញហ្គាឡាក់ស៊ី

នេះជាម្ចាស់ពានរង្វាន់ឯកត្តជន និងក្រុមល្អ ប្រចឆ្នាំ២០២៥ ៖
- ទី១) កីឡាករ សារី តៃម៉ូ ឈ្នះពានរង្វាន់កីឡាករល្អជាងគេ

- ទី២) កីឡាករ សារី តៃម៉ូ ឈ្នះពានរង្វាន់ស្បែកជើងមាស

- ទី៣) កីឡាករ ទិត ហាំណាវៃ ឈ្នះពានរង្វាន់កីឡាករចាំទីល្អជាងគេ

- ទី៤) លោក ចាប សុផល របស់មន្ទីរ អយក ខេត្តកំពង់ចាម ឈ្នះពានរង្វាន់គ្រូបង្វឹកល្អជាងគេ

- ទី៥) សមាគមកីឡាបាល់ទាត់ ខេត្តយ្បូងឃ្មុំ ឈ្នះពានរង្វាន់ក្រុមគោរពវិន័យល្អជាងគេ (Fair Play)

ក្រុមអាជ្ញាកណ្តាលល្អ ឆ្នាំ២០២៥

អត្ថបទពាក់ព័ន្ធ៖ Hun Sen Cup៖ ប្រវត្តិម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្តទាំង៨ជំនាន់
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះបន្តបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ ទី១) វគ្គប្រកួតជើងឯកថ្នាក់ខេត្ត និងទី២) វគ្គប្រកួតជើងឯកថ្នាក់ជាតិ។ ក្រោយរកឃើញក្រុមជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្តរួច គណៈកម្មការប្រកួតនឹងដំណើរការប្រកួតវគ្គជើងឯកថ្នាក់ជាតិម្តង ដែលមានក្រុមសមាជិកលីគកំពូលកម្ពុជា កំពុងរង់ចាំ។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

