កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្លិបបាល់ទាត់ Getafe FC សមាជិកលីគកំពូលអេស្ប៉ាញ Laliga បានបង្ហោះរូបលើគណនី Facebook និង Instagram នៅបរិវេនប្រាសាទអង្គរធំ អង្គរតូច ដោយសរសេរថា៖«ដល់ពេលវិស្សមកាលហើយ ដល់ពេលធ្វើដំណើរហើយ។ Carlos នៅប្រទេសកម្ពុជា ជាមួយពណ៌ខៀវអាវក្លិបបាល់ទាត់ Getafe FC»។

ដោយបាន Check-in នៅទីតាំង Angkor Wat Temple Cambodia (ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា) ណែនាំភ្ញៀវទេសចរណ៍អន្តរជាតិទៅទស្សនា ជាពិសេសអ្នកគាំទ្រក្លិបបាល់ទាត់ Getafe FC នៅប្រទេសអេស្ប៉ាញ។

គួរដឹងថាក្លិបបាល់ទាត់ Getafe FC បច្ចុប្បន្នស្ថិតនៅលេខរៀងទី១១ ក្នុងលីគកំពូលអេស្ប៉ាញ Laliga រដូវកាល ២០២៥-២៦ ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ៦ ស្មើ២ ចាញ់៩ មាន២០ពិន្ទុ៕

Share.