ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលប្រទេសម៉ារ៉ុក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ចប់ទៅវិញគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន២៤ប្រទេសចូលរួម។
ស្របពេលខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Manchester United ២រូបគឺ Amad Diallo និង Bryan Mbeumo ឈ្នះពានកីឡាករល្អប្រចាំការប្រកួត Man of the Match ការប្រកួតបើកឆាកពាន Africa Cup of Nations 2025 ក្រោយជួយក្រុមជម្រើសជាតិឈ្នះរៀងៗខ្លួន។
លទ្ធផលប្រកួតបើកឆាកពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025៖
Bryan Mbeumo របស់ក្រុមជម្រើសជាតិកាមេរូន Assists ១លើក ឈ្នះហ្គាបុង ១-០៖


Amad Diallo របស់ក្រុមជម្រើសជាតិកូតឌីវ័រ ស៊ុត១គ្រាប់ ឈ្នះម៉ូសំប៊ិក ១-០៖


គួរដឹងថាពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឈ្នះពាននេះច្រើនជាងសរុប៧ដង ចំណែកឯកាមេរូន ឈ្នះ៥ដង និងហ្គាណា ឈ្នះ៤ដង៕

