យោងតាមការចុះផ្សាយរបស់ Footy Ranking បានព្យាករណ៍ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ និងក្រុមមានភាគរយខ្ពស់អាចទៅលេងពានរង្វាន់ប្រចាំទ្វីបនៅរដូវកាល ២០២៦-២៧។

- ព្រះខ័នរាជស្វាយរៀង មាន៦៩% ឈ្នះលីគកំពូលកម្ពុជា និង៩៥% ទៅលេងពានរង្វាន់ប្រចាំទ្វីប AFC Champions League Two រដូវកាល ២០២៦-២៧
- ភ្នំពេញក្រោន មាន៣១% ឈ្នះលីគកំពូលកម្ពុជា និង៨៨% ទៅលេងពានរង្វាន់ប្រចាំទ្វីប AFC Champions League Two រដូវកាល ២០២៦-២៧
ស្របពេលវិសាខា មាន៨% អាចទៅលេងពានរង្វាន់ប្រចាំទ្វីបនៅរដូវកាល ២០២៦-២៧ ដោយសារមានកីឡដ្ឋានស្តង់ដារកម្រិត AFC ស្របតាមអ្វីដែល AFC ចង់បាន៕



