កីឡាករ Patrick Carvalho Nonato ជនជាតិប្រេស៊ីល របស់ អឹម អូ អាយ កំពង់ដេវ៉ា គឺជាកីឡាករទី៦ នៅលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ ដែលអាចស៊ុត Hat-Trick (៣គ្រាប់១ប្រកួត) ត្រឹមសប្តាហ៍ទី១៣ បញ្ចប់កាលពីថ្ងៃទី២២ ធ្នូ ២០២៥។

នេះជាបញ្ជីឈ្មោះកីឡាករទាំង ៦រូបដែលរកបាន Hat-Trick នៅលីគកំពូលកម្ពុជា៖
- ទី១៖ កីឡាករ Yusuke Minagawa ជនជាតិជប៉ុន របស់ណាហ្គាវើលដ៍ ស៊ុត Hat-Trick ក្នុងជំនួបយកឈ្នះ ISI ដង្កោសែនជ័យ ៣-០ កាលពីថ្ងៃទី២៣ សីហា ២០២៥


- ទី២៖ កីឡាករ Eduardo Junior ជនជាតិប្រេស៊ីល អតីតសមាជិកអង្គរថាយហ្គឺរ ស៊ុត Hat-Trick ក្នុងជំនួបយកឈ្នះ ISI ដង្កោសែនជ័យ ៨-០ កាលពីថ្ងៃទី១៣ កញ្ញា ២០២៥


- ទី៣៖ កីឡាករ Maksym Pryadun ជនជាតិអ៊ុយក្រែន របស់ភ្នំពេញក្រោន ស៊ុត Hat-Trick ក្នុងជំនួបយកឈ្នះ Life ខេត្តព្រះសីហនុ ៤-៣ កាលពីថ្ងៃទី១៤ សីហា ២០២៥


- ទី៤៖ កីឡាករ Patrick Robson ជនជាតិប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick ក្នុងជំនួបយកឈ្នះ Life ខេត្តព្រះសីហនុ ៦-១ កាលពីថ្ងៃទី១៩ សីហា ២០២៥


- ទី៥៖ កីឡាករ Raul Feher ជនជាតិរូម៉ានី របស់ភ្នំពេញក្រោន ស៊ុត Hat-Trick ក្នុងជំនួបយកឈ្នះ ISI ដង្កោសែនជ័យ ៤-១ កាលពីថ្ងៃទី១៩ តុលា ២០២៥


- ទី៦៖ កីឡាករ Patrick Nonato ជនជាតិប្រេស៊ីល របស់ MOI កំពង់ដេវ៉ា ស៊ុត Hat-Trick ក្នុងជំនួបយកឈ្នះ គិរីវង់សុខសែនជ័យ ៥-៣ កាលពីថ្ងៃទី២២ ធ្នូ ២០២៥៕



