ក្រចេះ÷ ជនជាប់ឃុំចំនួន១០០ នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តក្រចេះ ទៅឃុំបន្តនៅពន្ធនាគារខេត្តមណ្ឌលគិរី ដើម្បីរំដោះភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ការផ្ទេរនេះធ្វើឡើងក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ប្រតិបត្តិការដឹកជញ្ជូនត្រូវបានអនុវត្តដោយកម្លាំងនាយកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមការដឹកនាំផ្ទាល់ពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខ និងលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត់ ប្រធាននាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារ។


ប្រតិបត្តិការនេះបានអនុវត្តប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តក្រចេះ៕

Share.