ព្រះសីហនុ៖ នៅវេលាម៉ោង៧:០០ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ នាវាឈ្មោះ Diamond Princess ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរចំនួន ១៨៥០នាក់ ដើម្បីទស្សនាតំបន់សំខាន់ៗមួយចំនួននៅកម្ពុជា។





មានអ្នកដំណើរ និងនាវិកសរុបចំនួន៖ ២៨៥០ នាក់ (ស្រី ១៥៦៦ នាក់, មាន ៥២ សញ្ជាតិ) ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេមាន AUSTRALIA: ៨២៤ នាក់ USA: ៧៩៧ នាក់ ក៍មានភ្ញៀវមកពីសៀមរាប ចេញតាមនាវាចំនួន: ៤ នាក់ (ស្រី ២ នាក់, មាន ២ សញ្ជាតិ)។ ក្នុងនោះនាវិកសរុប៖ ១០៥១ នាក់ (ស្រី ២៤៥ នាក់, មាន ៥១ សញ្ជាតិ)លក្ខណៈបច្ចេកទេសនាវា ប្រវែងបណ្ដោយ ២៨៨.៣៣ ម៉ែត្រ ប្រវែងទទឹង ៣៧.៥០ ម៉ែត្រ ជម្រៅទឹក ៨.៥ ម៉ែត្រ។




ក្នុងការចូលចតនារបស់នាវាទេសចរណ៍ព្រឹកនេះ ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីមន្ទីរពាក់ព័ន្ធបាន អញ្ជើញទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ ចំរុះជាតិសាសន៍ ដែលមកទស្សនាកម្ពុជា រយៈពេលមួយថ្ងៃ និង មានរៀបចំរបាំជូនពរ និង ជូនក្រម៉ាខ្មែរដល់ភ្ញៀវទេសចរណ៍ម្នាក់មួយទុកជាអនុស្សាវរីយ៍ផងដែរ ។


ក្រោយមកភ្ញៀវទេសចរណ៍បាន បន្តឡើងជិះតាមរថយន្តក្រុងតាមធួរនិយាយៗ អញ្ជើញទៅទស្សនាតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ រួមមានវត្តអារាម រមណីដ្ឋានទឹកធ្លាកក្បាលឆាយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និង រង្វង់មូលព្រះថោង វេទិការ៧មករា វង្វង់មូលឯករាជ្យ និង តំបន់ផ្សេងៗទៀត ៕
អត្ថបទ៖ ឈុនគឹមហៃ

