ក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ របូត៣ពិន្ទុជាលើកដំបូង ពានរង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ ជុំទី២ សប្ដាហ៍ទី១១ ក្រោយចាញ់ភ្នំពេញក្រោន ៥-១ កាលពីថ្ងៃអាទិត្យ ទី២៨ ធ្នូ ២០២៥កន្លងទៅ។

បើទោះជារបូត ៣ពិន្ទុជាលើកដំបូង តែក្រុមបាល់ទាត់យុវជន វិសាខា អាយុក្រោម១៦ឆ្នាំ នៅតែបន្តឈរកំពូលតារាង ក្រោយឆ្លងកាត់ ១១ប្រកួតឈ្នះទាំង ១០ប្រកួត ចាញ់១ ស៊ុតបាន ៤៩គ្រាប់របូតវិញ តែ៨គ្រាប់ប៉ុណ្ណោះ នៃពានរង្វាន់លីគយុវជនឆ្នាំ២០២៥-២៦។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១១៖

៩ប្រកួតកន្លងទៅរបស់ក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ វិសាខា មានដូចខាងក្រោម៖
- សប្ដាហ៍ទី១៖ ឈ្នះបឹងកេត ៣-០
- សប្ដាហ៍ទី២៖ ឈ្នះភ្នំពេញក្រោន ៣-០
- សប្ដាហ៍ទី៣៖ ឈ្នះអង្គរថាយហ្គឺរ ៤-១
- សប្ដាហ៍ទី៤៖ ឈ្នះសាលាកីឡាបាល់ទាត់ជាតិ ១-០
- សប្ដាហ៍ទី៥៖ ឈ្នះសាលាតម្រង់ទិស រាជធានីភ្នំពេញ ៨-០
- សប្ដាហ៍ទី៦៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៦-០
- សប្ដាហ៍ទី៧៖ ឈ្នះសាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំ ១៣-១
- សប្ដាហ៍ទី៨៖ ឈ្នះព្រះខ័នរាជស្វាយរៀង ៧-០
- សប្ដាហ៍ទី៩៖ ឈ្នះកងយោធពលខេមរភូមិន្ទ ២-០
- សប្ដាហ៍ទី១០៖ ឈ្នះបឹងកឹត ៤-១
- សប្ដាហ៍ទី១១៖ ចាញ់ភ្នំពេញក្រោន ៥-១

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

