ក្រុមបាល់ទះ TSG SkyHawks បានបញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់ក្រុមបាល់ទះ Win Streak ២៣ប្រកួតជាប់ៗគ្នា នៅក្នុងពានរង្វាន់លីគបាល់ទះតៃវ៉ាន់ TPVL រដូវកាល ២០២៥-២៦ ក្នុងលទ្ធផល ៣-១ (១៧-២៥, ២៥-២១, ៣០-៣២, ១៩-២៥)។

យ៉ាងណាមិញក្រុមបាល់ទះ Win Streak ដែលកីឡាករ វឿន វាសនា ប្រកបអាជីពនៅទីនោះ បន្តឈរកំពូលតារាង ក្រោយឆ្លងកាត់ ២៤ប្រកួត ឈ្នះ២៣ ចាញ់១ មាន៦៦ពិន្ទុ។
លេខ២ TSG SkyHawks ២៤ប្រកួត ឈ្នះ១៥ ចាញ់៩ មាន៤១ រីឯលេខ៣ Taipei East Power ២៤ប្រកួត ឈ្នះ៦ ចាញ់១៨ មាន២៣ពិន្ទុ និងចុងក្រោយគេ Taoyuan Leopards ២៤ប្រកួត ឈ្នះ៤ ចាញ់២០ មាន១៤ពិន្ទុប៉ុណ្ណោះ។

ស្មាត់ធំរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ វឿន វាសនា កាន់កាប់កំពូលតារាងក្នុងនាមជាកីឡាកររកពិន្ទុបានច្រើនជាងគេបណ្តោះអាសន្ន ៥០៤ពិន្ទុ។

កម្មវិធីប្រកួតបន្ទាប់៖


