ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ចូលហាងទំនើបរកទិញអុីវ៉ាន់ ជាជាទាស់ពាក្យសម្តីជាមួយអ្នកគិតលុយ និងអ្នកគ្រប់គ្រងហាង ជាជនជាតិចិនដូចគ្នា រហូតដល់ដកកាំភ្លើងបាញ់គម្រាម២គ្រាប់ តែផ្ទុះមួយគ្រាប់ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនបង្ក កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅហាងយុីហោ ហូណានប៊ូប៊ូហ្គាវសេងហួ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនបង្កជាជនជាតិចិនចូលក្នុងហាងខាងលើរកទិញអុីវ៉ាន់ បែជាទាស់សម្តីជាមួយស្ត្រីអ្នកគិតលុយ និងបុរសម្នាក់ទៀតជាអ្នកគ្រប់គ្រងហាង ជាជនជាតិចិនដូចគ្នា ឈានដល់ដកអាវុធខ្លីម៉ាក K54 បាញ់២គ្រាប់ តែផ្ទុះមួយគ្រាប់ បង្កឱ្យភ្ញាក់ផ្អើល បុគ្គលិកហាង សន្តិសុខ ព្រួតចាប់ជាប់ ហើយសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនបង្ក ដកហូតបានអាវុធខ្លីមួយដើម ។ ក្រោយឃាត់ខ្លួនបាន ជនបង្កត្រូវបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.