ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Champion League tow រដូវកាលឆ្នាំ២០២៥-២៦ បាន​ធ្វើ​ពិធីចាប់​ឆ្នោត​រួច​រាល់ សម្រាប់​​ក្រុម​ខ្លាំង​ទាំ១៦ នៅតំបន់​​ខាងលិច និង​តំបន់​ខាងកើត នៅ​រសៀល​ថ្ងៃទី៣០ ធ្នូនេះ ដែល​ត្រូវ​ជួប​គ្នា​ ដើម្បី​ប្រជែង​ជើង​ឯក។

​​ក្រុម​ខ្លាំង​ទាំ១៦ នៅតំបន់​​ខាងលិច និង​តំបន់​ខាងកើត តាម​ពូល​និមួយៗ៖

សម្រាប់​កម្មវិធីប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រុម​ ទាំង​តំបន់​​ខាងលិច និង​តំបន់​ខាងកើត ក៏​បាន​រក​ឃើញ​រួច​រាល់​ហើយ​ដែរ ស្រប​ពេល​ដែល​ម្ចាស់​ជើង​ឯកឆ្នាំចាស់ FK Arkadag ពាន​រង្វាន់​លំដាប់​ទី៣ ប្រចាំទ្វីប​អាស៊ី AFC Challenge League ឆ្នាំ២០២៤-២០២៥ និង​ត្រូវ​ជួប​ក្រុម Al Nassr របស់​ Ronaldo។

កម្មវិធីប្រកួត មាន​ដូច​ខាង​ក្រោម៖

  • វគ្គ១៦ក្រុម៖ ជើងទី១ ថ្ងៃទី១០-១២ កុម្ភ: ២០២៦ ជើងទី២ ថ្ងៃទី១៧-១៩ កុម្ភ: ២០២៦
  • វគ្គ ៨ក្រុម៖ ជើងទី១ ថ្ងៃទី៣-៥ មីនា ២០២៦ ជើងទី២ ថ្ងៃទី១០-១២ មីនា ២០២៦
  • វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ៖ ជើងទី១ ថ្ងៃទី៧-៨ មេសា ២០២៦ ជើងទី២ ថ្ងៃទី១៤-១៥ មេសា ២០២៦
  • វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ពានរង្វាន់លំដាប់ទី២ AFC Champion League Tow ត្រូវជាប្អូនបង្កើតរបស់ AFC Champion League ដែលជាកូនច្បងទី១ ខណៈជើងឯកឆ្នាំចាស់ ២០២៤-២៥ បានលើក្រុម Sharjah FC របស់ប្រទេស​អារ៉ាប់រួម រីឯម្ចាស់ជើងឯក AFC Champion League បានលើក្រុម Al-Ahli របស់អារ៉ាបប៊ីសាអូឌីត ចំណែក​ឯកូនពៅ AFC Challenge League ម្ចាស់ជើងឯកបានលើក្រុម Arkadag របស់តួកមេនីស្ថាន ៕

Share.