បាត់ដំបង÷ វត្ថុរាណសំណាកព្រះពុទ្ធដែលប្រជាពលរដ្ឋបានប្រទះឃើញត្រូវមន្ត្រីជំនាញនាំយកមកតម្កល់រក្សាទុកនៅក្នុងសារមន្ទីរខេត្តបាត់ដំបង។
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ វត្ថុបុរាណដែលក្រុមជាងស្ថាបនាផ្លូវជីកកាយប្រទះឃើញកាលពីថ្មីៗមកនេះជាប្រភេទផ្ទាំងសិលាចារិកសាងពីថ្មភក់ មានរូបព្រះពុទ្ធ នៅក្នុងសត្សវត្សទី ១១ ដែលថែមទាំងបានចារិកអក្សរមួយចំនួនផងដែរពាក់ព័ន្ធនឹងរឿងដីធ្លីជាដើម…។




ផ្ទាំងសិលាចារិកខាងលើប្រវែងបណ្តោយ ០,៨៧ម៉ែត្រ ទទឹង ០,៦២ម៉ែត្រ និងមានកម្ពស់ ០,២៣ម៉ែត្រ។
លោក គឹម សោភ័ណ បន្តថា÷ ផ្ទាំងសិលាចារិករូបព្រះពុទ្ធនេះត្រូវបានលោកនាំយកមករក្សាទុកនៅក្នុងសារមន្ទីរខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ព្រឹកមិញនេះ។

លោក គឿង សុវឌ្ឍន: មេឃុំខ្លាចរមាស បានឲ្យដឹងដែរថា÷ ផ្ទាំងសិលាចារិកសាងដោយរូបព្រះពុទ្ធនេះត្រូវបានក្រុមជាងស្ថាបនាផ្លូវជីកក្នុងបាតស្រះក៏ប្រទះឃើញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕




អត្ថបទ: ដំបងក្រញូង
