ភ្នំពេញ ៖ អាជ្ញាធរសុីម៉ាក់អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់ចូលភូមិ ផ្ទះសម្បែងវិញ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់ មិនទាន់ ផ្ទុះ ទាំងនោះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពផង ។

ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាលជាមុនសិន ។

ក្នុងករណីប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឬចល័តទៅទីណាមួយ គ្រាប់ទាំងនោះអាចផ្ទុះនឹងធ្វើឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន ៖
តាមរយ:លេខទូរស័ព្ទ 012 800 473 – 011 38 39 37 – 097 489 5600 – 066 612 613 – 063 96 34 99

Share.