ខេត្តព្រះសីហនុ៖ បុរសវ័យចំណាស់ម្នាក់ បានបាត់ខ្លួន បន្ទាប់ពីដើរជាន់លើគម្របលូអាងជម្រះទឹកដែលពុករលួយ បាក់ធ្លាក់ចូលទៅខាងក្រោម កាលពីវេលាម៉ោងប្រមាណ ២ ព្រឹកព្រលឹម ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ទឹកលេខ១ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ រហូតមកដល់ម៉ោងប្រមាណដប់ព្រឹកថ្ងៃទីដដែលសមត្ថកិច្ចបានរាវរកឃើញហើយ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ អាយុប្រហែលជាង ៤០ ឆ្នាំ ដើរចេញពីតំបន់ឆ្នេរសមុទ្រ មកប្រើប្រាស់បន្ទប់ទឹកសាធារណៈ។ ក្នុងអំឡុងពេលដើរ គាត់បានជាន់លើគម្របលូដែកមួយ ដែលមានសភាពច្រេះ និងពុករលួយ ហើយត្រូវបានគ្របបាំងដោយក្រណាត់ពីលើ បណ្ដាលឲ្យគម្របបាក់ ធ្លាក់ចូលទៅក្នុងអាងជម្រះទឹក បាត់ស្រមោលភ្លាមៗ។




ប្រភពដដែលបន្តថា ក្រោយកើតហេតុ មានការជូនដំណឹង និងទំនាក់ទំនងទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ប៉ុន្តែការជួយសង្គ្រោះមិនទាន់ទាន់ពេលវេលា។
សមត្ថកិច្ចពាក់ព័ន្ធ បានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ
ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ជុំវិញឧបទ្ទវហេតុនេះ មតិមហា ជន បានសំដែងការរិះគន់ ទៅលើមន្ទីរជំនាញ ដែលមានការធ្វេស ប្រហែសទៅលើលក្ខណៈបច្ចេក ទេស ទើបបណ្ដាលឱ្យកើតមាននៅហេតុការណ៍ដ៏សោកសង្វេង នេះ។




អត្ថបទ÷ឈុនគឹមហៃ
