នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្លិបបាល់ទាត់ Chelsea បានប្រកាសចែកផ្លូវជាមួយលោក Enzo Maresca ជនជាតិអ៊ីតាលី បន្ទាប់ពីដឹកនាំប៉ុន្មានប្រកួតចុងក្រោយទទួលលទ្ធផលមិនបានល្អ ពោលគឺ៥ប្រកួតចុងក្រោយ ឈ្នះ១ ស្មើ៣ និងចាញ់១។

ស្នាដៃរបស់លោក Enzo Maresca រយ:ពេល ១ឆ្នាំកន្លះនៅក្លិបបាល់ទាត់ Chelsea ដឹកនាំ ៩២ប្រកួត ឈ្នះ៥៥ប្រកួត ស្មើ១៦ និងចាញ់២១លើក ឈ្នះពាន ២គ្រឿងគឺ UEFA Conference League និង FIFA Club World Cup។

ស្របពេលលោក Liam Rosenior ជនជាតិអង់គ្លេស គ្រូបង្វឹករបស់ក្លិបបាល់ទាត់ RC Strasbourg Alsace លីគកំពូលបារាំង វ័យត្រឹមតែ៤១ឆ្នាំ បទពិសោធន៍ដឹកនាំត្រឹមបាន៣ឆ្នាំជាងប៉ុណ្ណោះ ដោយចាប់ផ្តើមដំបូងនៅឆ្នាំ ២០២២ ជាគ្រូបណ្តោះអាសន្នរយ:ពេលខ្លីនៅ Derby County F.C មុនក្លាយជាគ្រូធំ Hull City នៅឆ្នាំ ២០២២-២៤ និងចុងក្រោយគ្រូ RC Strasbourg Alsace ពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន។

បច្ចុប្បន្ន Chelsea ស្ថិតនៅលេខរៀងទី៥ Premier League ក្រោយឆ្លងកាត់១៩ប្រកួត មាន៣០ពិន្ទុ៖

Share.