ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចុះកាត់មែកឈើធំៗនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិទបាំងភ្លើងស្តុប សញ្ញាចរាចរណ៍.ល. និង ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ពេលដែលមានខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណ្ឌភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ។

ជាក់ស្ដែងដើមឈើតាមដងសួនច្បារនិង ដើមឈើតាមដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ រដ្ឋាបាលរាជធានីភ្នំពេញបានបន្តចុះកាត់មែកឈើដូចជា នៅតាមបណ្ដោយផ្លូវ២១៥ ចាប់ពីចំណុចអាងទឹកអូឡាំពិក រហូតដល់ស្តុកដេអិន រដ្ឋបាលរាជធានីភ្នំពេញបានបន្តសកម្មភាពចុះកាត់មែកឈើទាំងសងខាងផ្លូវ ដែលនៅក្នុងមូលដ្ឋានខណ្ឌ៧មករា និង ខណ្ឌទួលគោក។

សូមបញ្ជាក់ផងដែរ មែកឈើធំៗទាំងនេះបានបែកបែកបាំងបិទភ្លើងសញ្ញាចរាចរណ៍ សញ្ញាចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ពិបាកមេីលភ្លើងសញ្ញា បញ្ជាចរាចរណ៍ ដោយសារតែមែកឈេីធ្លាក់បាំងស្ទេីរតែមេីលមិនឃេីញតែម្ដង ជាងនេះទៅទៀតរាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្តាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍ និងធ្វើឱ្យមានការកកស្ទះនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗ ដែលងាយបាក់រលំពេលដែលភ្លៀងនិងខ្យល់បក់បោកខ្លាំងម្ដងៗ ដូចដែលបងប្អូនបានជ្រាបហើយថានៅរដូវវស្សាគឺជារដូវភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់ដែលបក់បោកដើមឈើអោយដួលរលំ ហើយការការពារសុវត្ថិភាពពេលដែលមានភ្លៀងខ្លាំង សូមកុំឈប់ឬចតនៅក្រោមដើមឈើធំៗដែលអាចងាយនឹងរងគ្រោះពីការបាក់រលំនិងបាក់មែកឈើសង្កត់លើ៕

អត្ថបទ៖ សេង សាវី

Share.