ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi គ្រូបង្វឹកសញ្ជាតិ​អ៊ុយក្រែន គឺ​ជាក្រុម​តែ​មួយ​ដែល​មិន​ទាន់​ស្គាល់​រស់​ជាតិ​ចាញ់​សោះ នៅការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥ ត្រឹម​សប្តាហ៍ទី១៦។

ក្រោយ​ស្មើ​ជាមួយMOI កំពង់ដេវ៉ា ១-១ ភ្នំពេញ​ក្រោន នៅ​បន្ត​រក្សាតំណែង​មិន​ទាន់​ចាញ់ ឈរនៅលេខ២ លេង​បាន១៤ប្រកួត ឈ្នះ១០ប្រកួត និងស្មើ៤ មាន ៣៤ពិន្ទុក្នុងដៃ ស្របពេលព្រះខ័នរាជស្វាយរៀង ឈរ​លេខ១ លេង​បាន​ ១៥ប្រកួត ឈ្នះ១២ប្រកួត ចាញ់៣ប្រកួត មាន ៣៦ពិន្ទុ។

លទ្ធផល ១៤ប្រកួត​របស់​ភ្នំពេញក្រោន៖

  • ស្មើបឹង​កេត ០-០
  • ស្មើ​កងយោធពលខេមរភូមិន្ទ ១-១
  • ឈ្មះឡាយ ខេត្តព្រះសីហនុ ៤-៣
  • ឈ្នះ MOI kompong Dewa ១-០
  • ឈ្នះស្វាយរៀង ៣-២
  • ឈ្នះគិរីវង់ ៤-១
  • ឈ្នះអាយអេសអាយ ៤-២
  • ស្មើវិសាខា ១-១
  • ឈ្នះណាហ្គាវើលដ៍ ១-០
  • ឈ្នះអង្គរថាយហ្គឺរ ៣-០
  • ឈ្នះបឹងកេត ១-០
  • ឈ្នះ​កងយោធពលខេមរភូមិន្ទ ៣-២
  • ឈ្នះឡាយហ្វ ខេត្តព្រះសីហនុ ៣-០
  • និង​ចុង​ក្រោយ​ស្មើជាមួយ Mio កំពង់​ដេវ៉ា៕

Share.