នៅ​ព្រឹក​ថ្ងៃទី១៣ មករា នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​ប្រកាស​ចេញតម្លៃសំបុត្រសម្រាប់កម្មវិធីប្រកួត​កីឡាបាល់ទះ «WURKZ បាល់ទះសប្បុរសធម៌ »  ដើម្បីប្រមូលថវិកា ជួយ​ដល់ជនភៀសសឹកកម្ពុជា ដែល​កំពុង​ត្រូវ​ការ​។

តាម​រយ:​ការបញ្ជាក់​របស់​សហព័ន្ធកីឡាបាល់ទះកម្ពុជា សំបុត្រនឹងមានលក់នៅថ្ងៃទី១៧ ខែមករា វេលាម៉ោង ៨:០០នាទីព្រឹកតទៅ មុខពហុកីឡដ្ឋានជាតិ(សាលប្រកួត)។ រាល់សំបុត្រចូលទស្សនាមួយសន្លឹកអាចដូរយកភេសជ្ជ: WURKZ មួយកំប៉ុង។

ចំពោះ​តម្លៃសំបត្រ មាន​ដូច​ខាង​ក្រោម៖

  • តំបន់អង្គុយផ្នែកខាងលើ តម្លៃ ៥០០០រៀល
  • តំបន់​អង្គុយផ្នែកខាងក្រោម តម្លៃ ១០០០០រៀល

ដោយឡែក​សម្រាប់​ទឹកប្រាក់ដែលអ្នកគាំទ្រ​​បានបរិច្ចាគទាំងអស់ នឹងត្រូវយកទៅជួយឧបត្ថម្ភបងប្អូនជនភៀសសឹក ទាំងស្រុងដែលពុំទាន់ អាចវិលត្រលប់ទៅផ្ទះវិញបានក្នុងការជួយសម្របសម្រួល ក្នុងការរស់នៅរបស់ពួកគាត់ ដោយរៀប ចំសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ។

គួរបញ្ជាក់ថា កម្មវិធីប្រកួត​កីឡាបាល់ទះ «WURKZ បាល់ទះសប្បុរសធម៌ » មាន​ក្លិបបាល់ទះ​ធំៗ ចំនួន​ចូល​រួម​ រួម​មាន៖ សមាគមកីឡាបាល់ទះ​វិសាខា សមាគម​កីឡាបាល់ទះក្រសួងមហាផ្ទៃ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ។ ការប្រកួត​​រៀចចំឡើង ១ថ្ងៃប៉ុណ្ណោះ ​នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹកតទៅ នៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក៕

Share.