សហព័ន្ធកីឡាបាល់ទះកម្ពុជា នារសៀល​ថ្ងៃទី១៤ មករា បាន​រៀប​ចមំ​ពិធី​ចាប់​ឆ្នោត នៃការប្រកួតកីឡាបាល់​ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ដែល​មាន​ការ​ចូល​រួម​ពី​សមាគម-ក្លិបនិងសាធារណជនជាច្រើន នៅ​ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធា និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​រដូវ​កាល​ថ្មី​ពានរង្វាន់សម្តេចក្រឡាហោម ស ខេង គឺ​មាន​ទាំង​វិញ្ញាសារនារី ស្របពេល​ក្រុម​បុរស​មាន​រហូតដល់ ៣២ក្រុម ក្រុម​នារី​មាន​ ៨ក្រុម។

លោកបណ្ឌិត បន្ថែម​ថា៖ ចំពោះលក្ខន្តិកៈនៃ​ការ​ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ គឺ​គ្រប់​បណ្ដាល​ក្លិប​ទាំង​ ២៥រាជធានី ៣២ក្លិប​ដែល​បាន​ចូល​រួម​ អាច​មាន​សិទ្ធ​ប្រើប្រាស់អត្តពលិកជម្រើសជាតិបាន​ចំនួន ២នាក់​នៅលើទីលាន​ និង​កីឡាករ​បរទេស​បាន​ចំនួន ១នាក់​ប៉ុណ្ណោះ។

សម្រាប់​ប្រាក់ឧបត្ថម្ភ ប្រាក់រង្វាន់ និងពានរង្វាន់ឯកត្តជន​ បុរស​មាន​ដូច​ខាង​ក្រោម៖

  • លេខ១ ទទួលបាន ពានរង្វាន់ ១ មេដាយមាស និងថវិកា ៥០,០០០,០០០(ហាសិបលាន) រៀល
  • លេខ២ ទទួលបាន មេដាយប្រាក់ និងថវិកា ២០,០០០,០០០(ម្ភៃលាន) រៀល
  • លេខ៣ ទទួលបាន មេដាយសំរិទ្ធ និងថវិកា ១២,០០០,០០០(ដប់ពីរលាន) រៀល
  • លេខ៤ ទទួលបាន ថវិកា ៨,០០០,០០០(ប្រាំបីលាន) រៀល

**ពានឯកត្តជន ចំនួន ៨ពាន ក្នុងមួយពានថវិកាចំនួន ១,០០០,០០០ (មួយលាន)រៀល សរុប ៨,០០០,០០០ (ប្រាំលាន)រៀល។

សម្រាប់ក្រុមកីឡាការិនី ទទួលបានជ័យលាភី៖

  • លេខ១ ទទួលបាន ពានរង្វាន់ ០១ មេដាយមាស និងថវិកា ១៥,០០០,០០០ (ដប់ប្រាំលាន) រៀល
  • លេខ២ ទទួលបាន មេដាយប្រាក់ និងថវិកា ៨,០០០,០០០(ប្រាំបីលាន) រៀល
  • លេខ៣ ទទួលបាន មេដាយសំរិទ្ធ និងថវិកា ៤,០០០,០០០(បួនលាន) រៀល
  • លេខ៤ ទទួលបានថវិកា ២,០០០,០០០(ពីរលាន) រៀល

ដូច​នេះ សម្រាប់​ប្រាក់រង្វាន់សរុប នៃការប្រកួតកីឡាបាល់​ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ មាន​ចំនួន ១២៧,០០០,០០០ (មួយរយម្ភៃប្រាំពីរលាន)។

លទ្ធផល​ចាប់​ពូល​ក្រុម​ទាំង ៣២ រួច​រាល់ សម្រាប់​ផ្នែក​បុរស៖

លទ្ធផល​ចាប់​ពូល​ក្រុម​ទាំង ៨ រួច​រាល់ សម្រាប់​ផ្នែក​នារី៖

ការប្រកួតត្រូវបានកំណត់កាលបរិច្ឆេទប្រកួតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រកួតលើវិញ្ញាសាទាំងផ្នែកបុរស និងនារី។

សូម​រំលឹក​ថា សម្រាប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ កន្លង​ទៅ មានចំនួន ៣១សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ស្រប​ពេល​ម្ចាស់​ជើង​ឯក​ បាន​ទៅ​លើ​ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយ​យក​ឈ្នះ​សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្នុង​លទ្ធផល ៣-២ ក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរ​បញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤​ គឺ​ជា​ការប្រកួត​ដណ្ដើម​ពាន​កីឡាបាល់ទះ​ដ៏​ធំ ដែលកន្លងទៅ​ត្រូវ​បាន​រៀប​ចំ ៣ដង ​រួច​មក​ហើយ ដោយ​ រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និង រដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង​ចុង​ក្រោយ​រដូវ​កាលទី៣ ឆ្នាំ២០២៤ ម្ចាស់ជើងឯក គឺស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕

Share.