សារព័ត៌មានថៃ Khaosod បានចេញផ្សាយនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ នេះឱ្យដឹងថា ដោយសារកម្សោយបច្ចេកទេសនិងធ្វើការមិនតង់សង់គ្នា ទើបបណ្ដាលឱ្យបាក់កំណាត់ស្ពានសង្កត់រថភ្លើងនៅ ខេត្ត នគររាជសីមា ប្រទេសថៃ ដែលរបាយការណ៍បឋមមានពលរដ្ឋថៃបាត់បង់ជីវិតបឋម ២២នាក់ និងរងរបួសជាង ៣០ នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៩:៤៥ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅប្រទេសថៃយ៉ាងភ្ញាក់ផ្អើល ដោយសារកំណាច់តំណស្ពានកំពុងលើកស្ទូច និងស្ទូចឡើងទៅលើ បានបាក់សង្កត់លើទូរថភ្លើងចំនួន ៣ ទូរ ក្នុងខ្សែរត់ចេញដំណើរពីទីក្រុងបាងកកទៅកាន់ខេត្ត នគររាជសីមា ដោយឆ្លងកាត់ផ្លូវទៅខេត្តឧបុនរដ្ឋធានី ។

ហេតុការណ៍នេះដែរ ក៏បានបណ្ដាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទូររថភ្លើងដោយសង្ស័យមានផ្ទុកឥន្ទៈក្នុងទូររថភ្លើង រហូតមកទល់ពេលនេះ ក្រុមសមត្ថកិច្ច និងមន្ត្រីជំនាញថៃ កំពុងផ្អើលឈូឆរក្នុងប្រតិបត្តិការចុះជួយសង្គ្រោះអ្នកដំណើរ៕

Share.