
លីគកំពូលកម្ពុជា ដំណើរអស់១៦សប្តាហ៍ហើយ សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ខណៈកាលពីថ្ងៃទី១០ និងទី១១ ខែមករា ឆ្នាំ២០២៦ កន្លងទៅលេចវត្តមានអាជ្ញាកណ្តាលថ្មីចំនួន៥រូបកាត់ក្តីលើទីលានសម្រាប់ជំនួបទាំង៥ផ្សេងគ្នា។

នេះជាមន្ត្រីអាជ្ញាកណ្តាលចំនួន៥រូប កាត់ក្តីលើទីលាន សប្តាហ៍ទី១៦៖
- ទី១ លោក យ៉ុង សីឡា កាត់ក្តីជំនួប ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

- ទី២ លោក ហេង ប៊ុនហ៊ីន កាត់ក្តីជំនួប ឡាយហ្វខេត្តព្រះសីហនុ ប៉ះ ព្រះខ័នរាជស្វាយរៀង

- ទី៣ លោក សេង សេរី កាត់ក្តីជំនួប វិសាខា ប៉ះ គិរីវង់សុខសែនជ័យ

- ទី៤ លោក ប៉ុញ គីមទឿន កាត់ក្តីជំនួប ភ្នំពេញក្រោន ប៉ះ អឹមអូអាយកំពង់ដេវ៉ា

- ទី៥ លោក រិទ្ធ រតន៍ថានី កាត់ក្តីជំនួប បឹងកេត ប៉ះ អាយអេសអាយ ដង្កោសែនជ័យ

អត្ថបទពាក់ព័ន្ធ៖ មកស្គាល់សមាសភាពអាជ្ញាកណ្តាលកម្រិតអន្តរជាតិ (FIFA) របស់កម្ពុជា នៅឆ្នាំ២០២៦

