យ៉ាងហោចណាស់មនុស្ស ៣២នាក់បានស្លាប់ និងមនុស្ស ៦៤នាក់ផ្សេងទៀតបានរងរបួស ដោយសារកំណាច់តំណស្ពានកំពុងលើកស្ទូច និងស្ទូចឡើងទៅលើ បានបាក់សង្កត់លើទូរថភ្លើងក្នុងខ្សែរត់ចេញដំណើរពីទីក្រុងបាងកកទៅកាន់ខេត្ត នគររាជសីមា ដោយឆ្លងកាត់ផ្លូវទៅខេត្តឧបុនរដ្ឋធានី កាលពីព្រឹកថ្ងៃពុធ ម្សិលម៉ិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ផលប៉ះពាល់នៃការបាក់ស្រុតនេះ ពាក់ព័ន្ធនឹងរថយន្តស្ទូចដែលកំពុងលើកស្ទូចកំណាត់ស្ពានបេតុងខាងលើធ្លាក់ចំរថភ្លើង ហើយបណ្ដាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទូររថភ្លើងដោយសង្ស័យមានផ្ទុកឥន្ទៈក្នុងទូររថភ្លើង។

បើតាមការរាយការណ៍ពីក្រសួងសុខាភិបាលនៅ​ម៉ោង ៥និង២០នាទី​ល្ងាច ម្សិលម៉ិញ​ មាន​អ្នក​ស្លាប់បានកើនឡើងដល់​ចំនួន ៣២នាក់ បាត់​ខ្លួន ៣នាក់ និង​របួស ៦៤នាក់​។ របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ចំណោម​អ្នក​រង​របួសមាន ៧​នាក់​របួសធ្ងន់, ៣៨​នាក់​របួស​ស្រាល និង​១៩​នាក់ទៀត​របួសមិនធ្ងន់មិនស្រាល។

បច្ចុប្បន្ន ក្រុមសមត្ថកិច្ច និងមន្ត្រីជំនាញថៃ កំពុងព្យាយាមក្នុងប្រតិបត្តិការចុះស្វែងរក និងជួយសង្គ្រោះអ្នកដំណើរបន្ដទៀត ខណៈការស៊ើបអង្កេតកំពុងបន្ដដំណើរការដូចគ្នា៕

ប្រភព៖ Bangkok Post

Share.