នៅវេលាម៉ោង ០៩:១៥ នាទីព្រឹក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះ មានហេតុការណ៍បាក់រលំដងស្ទូចមួយកន្លែង នៅលើដងផ្លូវ Rama 2 (ផ្លូវឆ្ពោះទៅក្រៅក្រុង) នៅត្រង់ចំណុចខាងមុខសណ្ឋាគារប៉ារីស (Paris Hotel) ក្នុងតំបន់ខេត្ត Samut Sakhon។

តាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា មានចំនួន ២ គ្រឿង ត្រូវបានកំទេចដងស្ទូចបាក់សង្កត់ពីលើ។ បច្ចុប្បន្នមន្ត្រីជំនាញ និងកម្លាំងសង្គ្រោះកំពុងស្ថិតក្នុងប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនៅកន្លែងកើតហេតុ។

យ៉ាងណាមិញ ចំនួនអ្នក​របួសនិង​អ្នក​ស្លាប់ នៅ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍ណាមួយ​បាន​ឱ្យ​ដឹងនៅឡើយទេ៕

ប្រភព៖ Fire & Rescue Thailand

Share.