កម្លាំងការងារចម្រុះដឹកនាំដោយអាជ្ញាធរអន្តោប្រវេសន៍ថៃ បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយនៅក្នុងក្រុងប៉ាតាយ៉ា ជាលទ្ធផលមានការឃាត់ខ្លួនជនបរទេសចំនួន ៣៧ នាក់ ដែលត្រូវបានរកឃើញថាបានរំលោភបំពានច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ។ ប្រតិបត្តិការឆ្មក់ឆែកឆេរទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅខុនដូកម្ពស់ ៨ ជាន់មួយកន្លែង ស្ថិតក្នុងតំបន់ Soi Pattaya Sai 2 ដែលជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរ និងជនបរទេសដែលស្នាក់នៅរយៈពេលវែង។

ក្នុងអំឡុងពេលត្រួតពិនិត្យ ប៉ូលីសបានរកឃើញជនបរទេសចំនួន ៣៧ នាក់ ដែលមានកំហុសផ្សេងៗគ្នា រួមមាន៖

-ជនជាតិភូមា ២ នាក់៖ លួចចូលប្រទេសថៃដោយខុសច្បាប់ មិនតាមច្រកព្រំដែនផ្លូវការ។

-ជនជាតិចិនម្នាក់ និងជនជាតិអ៊ូសបេគីស្ថានម្នាក់៖ ស្នាក់នៅលើសទិដ្ឋាការ (Visa Overstay)។

-ជនជាតិឥណ្ឌា ៧ នាក់៖ ធ្វើការដោយគ្មានច្បាប់អនុញ្ញាត (Work Permit)។

-ជនបរទេស ២០ នាក់ទៀត៖ ត្រូវបានចោទប្រកាន់ពីបទមិនបានរាយការណ៍ពីទីកន្លែងស្នាក់នៅទៅកាន់អាជ្ញាធរ តាមតម្រូវការនៃច្បាប់អន្តោប្រវេសន៍ឆ្នាំ ១៩៧៩ (ដែលតម្រូវឱ្យជនបរទេសត្រូវរាយការណ៍អាសយដ្ឋានស្នាក់នៅរបស់ខ្លួនក្នុងរយៈពេលដែលកំណត់)។

ជនសង្ស័យទាំង ៣៧ នាក់ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលក្រុងប៉ាតាយ៉ា ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព៖ Crime Asia

Share.