សារព័ត៌មាន Matichon បញ្ជាក់នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ថា នៅវេលាម៉ោង ០៦:៣០ នាទីព្រឹក ថ្ងៃទី១៧ ខែមករា អ្នកសារព័ត៌មានបានរាយការណ៍អំពីមានហេតុការណ៍ស្រុតដីនៅលើផ្លូវស្ដេចរាមាទី ២ ផ្នែកខាងចូលទីក្រុងបាងកក ត្រង់ចំណុចខាងមុខផ្សារទំនើប Big Song (Rama 2) ក្នុងគន្លងផ្លូវស្របគ្នា។

ហេតុការណ៍នេះបានបណ្តាលឱ្យរថយន្តកាមីញ៉ូណែត ឬរថយន្ត Pickup មួយគ្រឿងដាំក្បាលធ្លាក់កង់ខាងស្តាំចូលទៅក្នុងរណ្តៅផឹកទឹកលូ។

ប៉ូលិសថៃបានពិនិត្យជាក់ស្តែងបានរកឃើញថា ការស្រុតដីនេះបានធ្វើឱ្យបំពង់ទឹកស្អាតខ្នាតធំ ដែលជាបំពង់មេ រងការខូចខាត បណ្តាលឱ្យទឹកហូរហៀរជន់លិចលើផ្ទៃផ្លូវ។ ភ្លាមៗនោះ មន្ត្រីរដ្ឋាករទឹកបានប្រញាប់ប្រញាល់ធ្វើការបិទទឹក និងដោះស្រាយស្ថានការណ៍។

ហេតុការណ៍នេះបានធ្វើឱ្យចរាចរណ៍នៅតំបន់ផ្លូវស្ដេចរាមាទី ២ ទាំងខាងចូល និងខាងចេញមានសភាពកកស្ទះយ៉ាងខ្លាំង។ ក្នុងរបាយការណ៍បឋមនេះ មិនមានរបាយការណ៍អំពីអ្នករងរបួសនោះទេ ដោយអ្នកបើកបររថយន្តកាមីញ៉ូណែតដែលជាបុរសម្នាក់ មានសុវត្ថិភាពជាធម្មតា៕

